Connect with us

ជីវិតកម្សាន្ដ

ក្រោយធ្លាយចចាមអារ៉ាម អតីតមិត្តប្រុស Aum បញ្ជាក់ទំនាក់ទំនងស្នេហាជាមួយ Marie

បានផុស

នៅ

បន្ទាប់ពីត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិតតាមដានយ៉ាងខ្លាំង ក្រោយបែកគ្នាជាមួយកំពូលតារាសម្ដែង Aum Patchrapa អ្នកជំនួញហៃសូ Pok ហាក់​បង្ហាញ​សកម្មភាព​រូបភាព​ស្និទ្ធស្នាល Marie Broenner ក្នុងពិធីជប់លាងមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ដោយសារតែ​ពាក្យចចាមអារ៉ាម​ពាសពេញ​បណ្ដាញ​សង្គម​ថា លោកកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយតារា​សម្ដែង Marie Broenner បន្ទាប់ពីរូបភា​ពច្រើន​សន្លឹក​ឃើញ​ពួកគេ​សើច​និង​លេង​ជាមួយគ្នា​ដូច​គូស្នេហ៍ កាលពីពេល​ថ្មីៗ​នេះ​សេដ្ឋី Pok ស្រាប់តែ​ចេញ​មកទម្លាយអារម្មណ៍​ពិតរបស់ខ្លួន​រវាងតារា​សម្ដែង Marie Broenner ទៅកាន់​អ្នកសារព័ត៌មាន​ច្បាស់ៗតែម្ដង។

អតីតមិត្តប្រុស ​Aum បាននិយាយច្បាស់ៗថា “ស្ថានភាពបេះដូងពេលនេះគឺមិនមានអ្នកណាទេ។ ជាធម្មតាអ្នក​ធ្វើការច្រើននិងនៅលីវតែងតែ​ចេញ​ទៅ​ក្រៅ​នៅ​ចុង​សប្ដាហ៍។ ​ហើយលេចធ្លាយរូបភាពខ្លះៗជាមួយ Marie តែមិនមែនតែលោកទេ ក្នុងនោះមានមិត្តភក្តិនៅជាមួយគ្នាច្រើន។ Marie​ ជាមិត្តរបស់ក្មេងជំនាន់ក្រោយ នាងជួបខ្ញុំគ្រាន់តែជំរាបសួរ ហើយក៏រាកទាក់ក្នុងនាមជាមិត្តប៉ុណ្ណោះ”។

លោកក៏បានបន្ថែមទៀតថា “ខ្ញុំមិនបាននិយាយជាមួយអ្នកទេ។ ដោយ​សារ​ខ្ញុំ​មិន​បាន​គិត​ថា​វា​ជា​ព័ត៌មាន​ ហើយតារារ៉េប Tong បាន​ផ្ញើ​ព័ត៌មានមក​ ហើយ​ខ្ញុំ​នៅ​តែ​សើច។ ខ្ញុំ​មិន​គិត​ថា​វា​ជា​បញ្ហា​ទេ មើលទៅខ្ញុំកំពុងចែចង់នាង? នាងមានសង្សារហើយ? មើលទៅគួរតែចាប់ផ្តើមប្រុងប្រយ័ត្នបន្តិច នៅពេលដែលខ្ញុំបានជួបនរណាម្នាក់នៅឯពិធីជប់លៀងមួយ។ មិនដែលគិតអ្វីពីមុនមកទេ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម