Connect with us

ជីវិតកម្សាន្ដ

ព្រឺ​សម្បុរ​ខ្ញាក​! ក្រោយ​បាន​ទស្សនា​វីដេអូ Trailer បទ «​ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​» ពិតជា​អស្ចារ្យ​មែន!

បានផុស

នៅ

បទ​ចម្រៀង​ដ៏​អស្ចារ្យ​ផលិតឡើង​ក្នុង​គោលបំណង​អម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​បទ «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​របស់​ផលិតកម្ម Galaxy Navatra ដែលមាន​កំពូល​តារាចម្រៀង​៤​ដួង​ច្រៀង​រួមគ្នា និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រជាជន​ខ្មែរ ពេលនេះ​បានចេញ​វីដេអូ Trailer ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​នៅមុននេះ​បន្តិច​ផលិតកម្ម​យក្ស Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បញ្ចេញ​វីដេអូ​ខ្លី​រយៈពេល​ជាង​២​នាទី នៃ​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ «​ស្រលាញ់​អ្វីដែល​ខ្មែរ​» ក្រោយ​ចំណាយពេល​សម្រិតសម្រាំង​បំផុត​ក្នុង​ការផលិត​ទាំង​ការតាក់តែង​និពន្ធ និង​វីដេអូ​ចម្រៀង ។ គ្រាន់តែ​ចេញផ្សាយ​នៅលើ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​ភ្លាម បទ «​ស្រលាញ់​អ្វីដែល​ខ្មែរ​មាន​» ត្រូវបាន​អ្នកទស្សនា​ជាច្រើន​ចែករំលែក និង​លាន់មាត់​យ៉ាង​ភ្ញាក់ផ្អើល​ថា មិន​ត្រឹម​តែមាន​អត្ថន័យ​ល្អ​បង្ហាញ​ពី​សាមគ្គីភាព តែ​បទ​ចម្រៀង​មួយ​បទ​នេះ​បាន​រំលេច​នូវ​រូបភាព​វប្បធម៌ អរិយធម៌​ល្អៗ​របស់​ខ្មែរ​ជាច្រើន ជាពិសេស​បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​ការរីកចម្រើន​នៅ​ទីក្រុង​ភ្នំពេញ ។​

​អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​អ្នកទស្សនា​បានលើកឡើង​ដោយ​មិន​នឹកស្មានថា ផលិតកម្ម​ដែល​ឈានមុខ​គេ​នៅ​កម្ពុ​ជាមួយនេះ អាច​ផលិត​បទ​ចម្រៀង​ដ៏​អស្ចារ្យ​បែបនេះ​បានឡើយ ហើយ​ពួកគេ​ក៏បាន​បង្ហាញ​ពី​មោទកភាព និង​អរគុណ​ចំពោះ​ផល​តិក​ម្ម Galaxy navatra ដែល​បាន​ផលិត​បទ​ចម្រៀង​បែបនេះ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្ដាប់ និង​ទស្សនា ។ លើសពីនេះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ក៏​បង្ហាញ​ពី​ភាព​អន្ទះសារ​ចង់​ទស្សនា​វីដ​អូ​ចម្រៀង​នេះ​ពេញ​ក្នុងពេល​ឆាប់ៗ​ផងដែរ ។

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ ម្ចាស់​ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អ្នកនិពន្ធ​ចាស់វស្សា​មួយចំនួន​រួមមាន ឧកញ៉ា​អ្នកនិពន្ធ យឹម តា​ស្រង់ អ្នកនិពន្ធ​ឯកឧត្ដម ខេមរៈ ភា​រុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធ​លោក សុខ ជំនោរ អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​លោក ខាំ ភូ​រិ ដើម្បី​ផលិត​បទ​ចម្រៀង​មួយ​បទ​ដ៏​អស្ចារ្យ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព និង​ការអបអរសាទរ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​នេះ ។​

​មិនយូរប៉ុន្មាន​បទ​ច​ម្រៀ​ង​នោះ ក៏​លេចចេញ​ជា​រូបរាង​ក្រោម​ការគួ​សវាស​របស់​អ្នកឧកញ៉ា​ម្ចាស់​ផលិតកម្ម ដែលមាន​ចំណងជើង​ថា «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ។ បទ «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ត្រូវបាន​ចាត់ទុកថា ជា​បទ​ចម្រៀង​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នេះ ដោយមាន​ការចូលរួម​ច្រៀង​ពី​កំពូល​តារាចម្រៀង​៤​រូប​រួមគ្នា គឺ​កំពូល​តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូល​តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូល​តារាចម្រៀង លោក ខេ​ម និង​កំពូល​តារាចម្រៀង​ស្រី​កញ្ញា តន់ ចន្ទ​សី​ម៉ា ។

​បើតាម​អ្នកឧកញ៉ា​ម្ចាស់​ផលិតកម្ម Gaxaly Navtra នេះ​គឺជា​លើកទីមួយ​សម្រាប់​កំពូល​តារាចម្រៀង​ទាំង​៤​រូបនេះ​របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ដែល​បានបង្ហាញ​ក្នុង​បទ​ចម្រៀង​អម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើក​ទី​១ ផ្នែក​កីឡា​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣​នេះ ។​

​បទ​ចម្រៀង «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ត្រូវបាន​ផលិត​ជា MV ទ្រុងទ្រាយ​ធំ​ម្តង​រួចមក​ហើយដោយ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក្រោយមកទៀត​កំពូល​តារាចម្រៀង​ស្រី​កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏បាន​យកមក​ច្រៀង​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ពិភព​សិល្បៈ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ម្តងទៀត ។ នេះ​ក៏​ព្រោះថា «​បទ​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ក្រៅពី​អត្ថន័យ​ពាក្យពេចន៍​បញ្ជាក់​ពី​ដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណី​ខ្មែរ​ហើយ​នោះ ក៏បាន​រំលេច​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​នៅតាម​បណ្តា​កោះ​ល្បីៗ​ក្នុងប្រទេស​កម្ពុជា​ផងដែរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម