Connect with us

ជីវិតកម្សាន្ដ

V សមាជិក BTS ក្លាយជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោ Celine

បានផុស

នៅ

បន្ទាប់ពីព្រឹត្តិការណ៍ Celine pop-up កាលពីយប់មិញនេះខាងផលិតកម្ម BigHit បានចែករំលែកអត្ថបទនៅលើវេទិកា SNS ផ្លូវការរបស់ខ្លួនដែលមានចំណងជើងថា ” V សមាជិក BTS គឺជាទូតសុឆន្ទៈសកលថ្មីរបស់ម៉ាកយីហោប្រណិត Celine ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះគឺពិតជាធ្វើឲ្យអ្នកគាំទ្រ BTS មានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំង ដែលបានទន្ទឹងរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីគម្រោងនាពេលអនាគតរបស់ V ។ វាក៏ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ V ដែលបានបង្កើតឈ្មោះសម្រាប់ខ្លួនឯងទាំងសមាជិកក្រុម BTS និងជាសិល្បករទោលផងដែរ។ ឥឡូវនេះលោកក្លាយជាទូតសុឆន្ទៈសាកលថ្មីសម្រាប់ម៉ាកយីហោប្រណីតដូចជា Celine គឺជា សក្ខីភាពនៃទេពកោសល្យ និងឥទ្ធិពលរបស់ V នៅក្នុងឧស្សាហកម្មកម្សាន្ត។

ជាមួយគ្នានេះដែរ នៅថ្ងៃទី ៣០ សមាជិក V នៃក្រុម​ BTS ក៏បានចូលរួមកម្មវិធី Celine pop-up photo celebra tion photo call ដែលធ្វើឡើងនៅ The Hyundai on Yeouido ទីក្រុងសេអ៊ូល ដែលមានការចូលរួមពី Lisa សមាជិក BLACKPINK និងតារាសម្តែង Park Bo Gum ផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្តែង Park Bo Gum ប្រកាសបើកគណនី Instagram ផ្ទាល់ខ្លួនជាផ្លូវការហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម