Connect with us

ជីវិតកម្សាន្ដ

ស៊ុតជារូបមន្តសម្រករាងយ៉ាងមានប្រសិទ្ធភាពរបស់ Janie

បានផុស

នៅ

ជា​តារាស្រី​ដែល​ស្រឡាញ់​សុខភាព និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​របប​អាហារ ព្រមទាំងការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ​អ្នកម៉ាក់​កូន​មួយ Janie តាមពិតទម្លាប់ញ៉ាំស៊ុតសឹងរៀងរាល់ព្រឹក ទើបបានជាជួយឱ្យនាងស្រកទម្ងន់យ៉ាងរហ័ស និងមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រិយមិត្តមួយចំនួន ធ្លាប់ដឹងមកហើយ កាលពីពេលកន្លងទៅ Janie ធ្លាប់ចែករំលែកពីវិធីសម្រកទម្ងន់របស់នាងថា មុនទទួលបានរូបរាងត្រឹមតែ ៤៥គីឡូដូចបច្ចុប្បន្ន នាងត្រូវដាក់កំហិតខ្លួនឯងយ៉ាងតឹងរ៉ឹង។ ជារៀងរាល់យប់ នាងត្រូវចូលគេងនៅម៉ោង ៨ ហើយក្រោកនៅម៉ោង ៤ទៀបភ្លឺ។ ជាពិសេស នាងមិនទម្លាប់ញ៉ាំសាច់នោះទេ ពោលគឺសាច់អាំង សាច់ឆា សុទ្ធតែមិនប៉ះពាល់ ដោយភាគច្រើនញ៉ាំតែអាហារប្រភេទគ្រាប់ធញ្ញជាតិតែប៉ុណ្ណោះ ហើយជាទូទៅម៉ោងអាហារពេលល្ងាចរបស់ Janie គឺនៅម៉ោង ៥ល្ងាច។

យ៉ាងណាមិញ ក្នុងចំណោមនោះរបបអាហាររបស់ Janie គេបានដឹងថា ជាញឹកញាប់ អាហារពេលព្រឹករបស់នាង នាងតែងញ៉ាំស៊ុតស្ងោរ និងស៊ុតចៀនមិនប្រើខ្លាញ់។ មូលហេតុនេះ ទើបបានជាវាអាចជួយឱ្យទម្ងន់របស់​ Janie ស្រកចុះយ៉ាងមានប្រសិទ្ធភាព ជាពិសេសចង្កេះរបស់នាង គ្មានជាតិខ្លាញ់នោះទេ។ មិនតែប៉ុណ្ណោះ ស៊ុតជួយបំពេញប្រូតេអ៊ីនដល់រាងកាយយ៉ាងល្អផងដែរ។

ចំពោះប្រិយមិត្តដែលគីឡូធ្ងន់ ហើយមានបំណងចង់សម្រក អាចសាកវិធីតាម Janie បាន!

អត្ថបទ៖ សន្យា

ចុចអាន៖ មិនងាយស្រួលទេ ទម្រាំបានចង្កេះ ២២លេខ Janie ដាក់កំហិតខ្លួនឯងតឹងរ៉ឹងណាស់

ចុចអាន៖ Janie ប្រកាសឈប់យកទាយាទ​ ក្នុងវ័យ ៤១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម