ជីវិតកម្សាន្ដ
ប្ដីប្រពន្ធ Bin-Jin បង្ហោះរូបគូ អបអរខួបអាពាហ៍៍ពិពាហ៍មួយឆ្នាំ លុបបំបាត់ពាក្យចចាមអារ៉ាមលែងលះ
បន្ទាប់ពីពាក្យចចាមអារ៉ាមលែងលះមួយក្ឌាំង ថ្ងៃនេះតារាសម្ដែង Son Ye Jin ភរិយា Hyun Bin បានបង្ហោះរូបគូស្នេហ៍ដើម្បីអបអរខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំ លុបបំបាត់រឿងអាស្រូវដែលបានចែកផ្សាយកាលពីពេលថ្មីៗនេះ។

គូស្នេហ៍ Son Ye Jin និង Hyun Bin បានរៀបការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានទាក់ទងគ្នាជិត២ឆ្នាំ ខណៈបច្ចុប្បន្នពួកគេមានកូនប្រុសម្នាក់ ដែលបានសម្រាលកាលពីខែវិច្ឆិកា ឆ្នាំដដែល។
មួយឬពីរសប្ដាហ៍មុន ស្រាប់តែលេចឮពាក្យចចាមអារ៉ាមថា ប្ដីប្រពន្ធអ្នកទាំងពីរបានលែងលះគ្នា ប៉ុន្តែភ្លាមៗ តារាសម្តែង Hyun Bin បានប្រកាសច្រានចោលនៅពាក្យចចាមអារ៉ាមមិនពិតថា ពួកគេសម្រេចចិត្តលែងលះគ្នា ដែលនេះជាព័ត៌មានក្លែងក្លាយធ្វើឲ្យលោក និងភរិយាមិនសប្បាយចិត្តនោះទេ។

ទោះបីចេញមុខបដិសេធបែបនេះក្ដី ដំណឹងនៃការលែងលះនៅតែបន្តចែករំលែក រហូតមកដល់ថ្ងៃនេះ Son Ye Jin បានបង្ហោះរូបនៅលើផេកផ្ទាល់ខ្លួនរបស់នាង ដែលវាជាថ្ងៃខួបអាពាហ៍ពិពាហ៍មួយឆ្នាំជាមួយស្វាមី ហើយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងច្រើន។
គេអាចមើលឃើញថា គូស្នេហ៍មួយគូនេះកំពុងតែរីករាយជាមួយគ្រួសារតូចយ៉ាងខ្លាំង ប្រៀបដូចថ្ងៃនេះជាថ្ងៃរៀបមង្គលការដំបូងអ៊ីចឹង។ រូបភាពមួយសន្លឹករបស់ពួកគេធ្វើឱ្យពាក្យចចាមអារ៉ាមមិនពិតដែលថា គ្រួសាររបស់ Son Ye Jin – Hyun Bin បែកបាក់គ្នា បានចាប់ផ្ដើមរលុបទៅវិញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយមានពាក្យចចាមអារ៉ាមលែងលះប្តីប្រពន្ធ Hyun Bin ព្រមានចាត់វិធានការតាមផ្លូវច្បាប់

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច