ជីវិតកម្សាន្ដ
យឿន ពិសី ថ្ងៃមង្គលការទឹកមុខរីកដូចគ្រាប់ជី តែបែរជាមានអ្នក…!
តារាចម្រៀងនិងជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ លោកយឿន ពិសី ពេលនេះបានចូលរោងការហើយ នៅថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២១ នេះ ខណៈមានទស្សនិកជនជា ច្រើនបានសម្ដែងការគាំទ្រនិងសាទរមង្គលការនេះផងដែរ។


ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១កាលពីម្សិលមិញពោលគឺមុនថ្ងៃចូលរោងការមួយថ្ងៃ លោកយឿន ពិសី ក៏បានធ្វើការឡាយវីដេអូស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ជាមួយនឹងការសម្ដែងកាយវិការសប្បាយរីករាយដែលធ្វើឲ្យអ្នកគាំទ្របង្ហាញការអបអរសាទរចំពោះការរកឃើញមិត្ត១០០ឆ្នាំ នេះផងដែរ។

ប៉ុន្តែយ៉ាងណាមិញនៅក្នុងការ Live នោះ ក៏បានធ្វើឲ្យ យឿន ពិសី ហាក់សម្តែងការមិនសប្បាយចិត្តផងដែរ ក្រោយមានការិះគន់ថាលោកមានប្រពន្ធហើយបែរជានៅធ្វើចរិតដូចកូនក្មេងទៀត។ ភ្លាមៗ លោក យឿន ពិសី ក៏បានឆ្លើយ តបដោយចិត្តត្រជាក់វិញថា គ្រាន់តែសប្បាយចិត្ត បើបងប្អូនរៀបការ ក៏បងប្អូនសប្បាយចិត្តដែរ មើលតែតែកូនក្រមុំខ្ញុំទៅដឹងហើយ។



គេនៅចាំបានថាលោក យឿន ពិសី កាលពីថ្មីៗនេះបានបង្ហាញអារម្មណ៍រំភើបនិងបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយភ្ជាប់និងរូបភាពថាលង់ហើយខ្ញុំកូនក្រមុំខ្ញុំស្អាតម្ល៉េះ នេះហើយមិត្ត១០០ឆ្នាំយ៉ាងពិតប្រាកដរបស់ខ្ញុំ។ ខណៈដែលដៃគូជីវិតរបស់លោកក៏បង្ហោះសារខ្លីដែរថា លើសពីហ្វែនបានអត់ (ម្ចាស់បេះដូង)៕
អត្ថបទ៖ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត