ជីវិតកម្សាន្ដ
Britney Spears ដើរលេងជាមួយបុរសម្នាក់ ក្រោយធ្លាយចចាមអារ៉ាមលែងលះស្វាមី
តារាចម្រៀង Britney Spears ត្រូវគេប្រទះឃើញដើរលេងជាមួយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅប្រទេស ព័រតូរីកូ ក្រោយពីប៉ុន្មានថ្ងៃបន្ទាប់មានពាក្យចចាមអារ៉ាមលែងលះជាមួយស្វាមីវ័យក្មេង។

នៅក្នុងរូបភាពដែលគេហទំព័រ Page Six ទម្លាយរូបភាពរបស់ Britney Spears ត្រូវគេថតក្នុងហាង Star bucks នៅទីក្រុង Dorado ។ នាងបានស្លៀករ៉ូបបិទស្មាពណ៌ខ្មៅ ហើយហាក់ដូចជាកំពុងបើកមើលម៉ឺនុយក្បែរបុរសចម្លែកម្នាក់ ។
ប៉ុន្មានថ្ងៃមុននេះតារាចម្រៀង Britney Spears ត្រូវគេថតនៅអាកាសយានដ្ឋាន Los Angeles (សហរដ្ឋអាមេរិក) ជាមួយអ្នកគ្រប់គ្រងរបស់នាង ដោយមិនបានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍។ ជាពិសេស Sam Asghari ដែលជាប្តីរបស់នាងក៏ត្រូវបានគេមើលឃើញថាមិនមានចិញ្ចៀន ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍អ្នកទាំងពីរ ។


យ៉ាងណាមិញ អ្នកគ្រប់គ្រងរបស់ Sam Asghari បានបញ្ជាក់ប្រាប់គេហទំព័រ Page Six ថាគូស្នេហ៍ មួយគូនេះ មិនមានការប្រេះឆាក្នុងអាពាហ៍ពិពាហ៍របស់ពួកគេឡើយ ដោយសារតែ Sam Asghari បានដោះចិញ្ចៀនរៀបការចេញ ព្រោះលោកស្ថិតក្នុងដំណើរការថតរឿង នេះក៏ជាហេតុផលដែលលោកមិនបានចូលរួមដំណើលកម្សាន្តវិស្សមកាលជាមួយ Britney Spearsផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផលិតកម្មបញ្ជាក់ថា Lim Ji Yeon និង Lee Do Hyun ពិតជាមានទំនាក់ទំនងស្នេហាមែន

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច