Connect with us

ជីវិតកម្សាន្ដ

Ice ទម្លាយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ដអស់រយៈពេល ៨ ឆ្នាំ

បានផុស

នៅ

តារា​សម្ដែង Ice Preechaya ទើប​តែ​បង្ហើប​ពីអាម្មណ៍ផ្ទាល់ខ្លួនក្នុងកម្មវិធីមួយថា នាងធ្លាប់មាន​ជំងឺ​បាក់​ទឹកចិត្តអស់​រយៈពេល​ជាង​៨​ឆ្នាំ​មក ហើយ​ក៏ពុំមានអ្នកណាដឹងនោះទេ ខណៈបច្ចុប្បន្ននេះនាងបានជាសះស្បើយសឹងក្លាយជាមនុស្សថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​កម្មវិធី​​​ EP.109 តារានិយមលេងខ្លួនសិចស៊ីរូបនេះ​​និយាយ​ប្រាប់ពិធីការនីស្រី Jennifer Kim “កាលណោះខ្ញុំ​កំពុង​អង្គុយ​ជាមួយ​ឪពុក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ប្រក្រតីចំពោះខ្លួនឯង។ ពេលនោះឪពុកខ្ញុំសួរថា ម៉េច Ice មើលទៅដូចជាមិនធម្មតាចឹង? ឪពុកសួរថាមានរឿងអី? ប៉ុន្តែខ្ញុំបែរជាយំមិនឈប់ រហូតដល់ត្រូវទៅជួបគ្រូពេទ្យទើបដឹងថាខ្លួនឯងកំពុងបាក់ទឹកចិត្តចំពោះរឿងយូរមកហើយ”។

តួឯកស្រីក្នុងរឿង “I fine thank you love you” បានបន្ថែមទៀតថា ខ្ញុំ​បាក់ទឹក​ចិត្ត​អស់​រយៈ​ពេល ៨​ឆ្នាំ ប៉ុន្តែខ្ញុំគិតថាគ្រួសារ មិត្តភក្តិ សូម្បីតែមិត្តរួមការងារគឺជារឿងសំខាន់បំផុត។ អ្វីគ្រប់យ៉ាងមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះខ្ញុំត្រូវជម្នះយកភាពឈ្នះមួយនេះឲ្យទាល់តែបាន”។

ទោះ​យ៉ាងណា​ Ice Preechaya មិនបានបង្ហើបពីការបាក់ទឹកចិត្តរបស់នាងថាបណ្ដាលមកពីបញ្ហាអ្វីនោះទេ។ មកទល់ពេលនេះ នាងហាក់ទទួលការព្យាបាលយ៉ាងត្រឹមត្រូវ រហូតជាសះស្បើយ១០០ភាគរយ និងមានកម្លាំងចិត្តច្រើនជាងកាល៨ឆ្នាំមុនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតមិត្តប្រុស ៤ រូបរបស់ Toey ត្បិតថាប្រេះឆាស្នេហា តែនៅតែរាប់អានគ្នាដូចបងប្អូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម