ជីវិតកម្សាន្ដ
Daesung អតីតសមាជិក Big Bang ចុះកិច្ចសន្យាជាមួយផលិតកម្មថ្មី
បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយផលិកម្ម YG Entertainment បានផុតកំណត់ Daesung អតីតសមាជិកក្រុងចម្រៀង Big Bang បានចុះកិច្ចសន្យាជាផ្លូវការចូលរួមជាមួយផលិតកម្មថ្មីមួយ ។

កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ខាងផលិតកម្ម R&D បានប្រកាសថា Daesung ដែលជាសមាជិកក្រុម Big Bang បានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុមហ៊ុនសម្រាប់ការធ្វើដំណើរនាពេលខាងមុខ។ ក្រុមហ៊ុនបាននិយាយថា “យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ Daedung ដែលបានទទួលការស្រឡាញ់ជាច្រើនពីអ្នកគាំទ្រ K-Pop ជុំវិញពិភពលោកក្នុងនាមជាសមាជិកក្រុម Big Bang” ។

នៅក្នុងសេចក្តីប្រកាសនេះខាងផលិតកម្ម R&D បានបញ្ជាក់ថា ខ្លួនបានបង្កើតក្រុមចម្រៀងដាច់ដោយឡែកមួយដែលមានឈ្មោះថា D-Label សម្រាប់ Daesung ដើម្បីជួយគាត់ឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។ យើងសន្យាថានឹងគាំទ្រសកម្មភាពរបស់គាត់ដោយអស់ពីចិត្តគ្រប់សកម្មភាពរួមទាំងតន្ត្រីផងដែរ ។
ជាការកត់សម្គាល់ បើទោះបីជាលោកបានចូលបម្រើការងារនៅក្រុមហ៊ុនគ្រប់គ្រងថ្មីក៏ដោយ ក៏តារាចម្រៀងប្រុសកើតឆ្នាំ ១៩៨៩ រូបនេះ នឹងបន្តធ្វើការជាមួយអ្នកគ្រប់គ្រងចាស់របស់លោកដដែល។ គេដឹងថា អ្នកគ្រប់គ្រងនេះបានជាមួយនិងធ្វើការជាមួយ Daesung អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។

យ៉ាងណាមិញ កាលពីដើមខែធ្នូ ឆ្នាំ ២០២២ ខាងផលិតកម្ម YG Entertainment បានប្រកាសថា Dae sung គឺជាសមាជិកទីពីរបន្ទាប់ពី TOP ដែលមិនបន្តកុងត្រាជាមួយក្រុមហ៊ុន។ ទោះយ៉ាងណាក៏ដោយ Daesung នៅតែបញ្ជាក់ថាលោកនឹងជាសមាជិកក្រុម Big Bang ជានិច្ចហើយក្រុមនឹងមិនរំសាយឡើយ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Ice ទម្លាយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ដអស់រយៈពេល ៨ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ