Connect with us

ជីវិតកម្សាន្ដ

ផ្អើលអ្នកលេងអ៊ីនធឺណិត ក្រោយស្រ្តីម្នាក់មានមុខមាត់ដូចតារាស្រីចិនស្អាតបំផុតក្នុងទសវត្សរ៍ទី៩០

បានផុស

នៅ

ចាប់តាំងពីតារាភាពយន្ត Joey Wong បាត់មុខពីកម្មវិធី showbiz មនុស្សជាច្រើននៅតែចងចាំ​នាង ជាពិសេសនោះគឺថានាងជាតារាស្រីមានសម្រស់ស្រស់ស្អាត​បំផុតមួយរូបក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ និង ៩០​ ដែលគ្មាន​អ្នកណា​ស៊ីដាច់​នាង​ទេ​កាល​ជំនាន់​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​កាលពី​ពេល​ថ្មីៗនេះ អ្នក​និយម​លេង​អ៊ីនធឺណិត​តៃវ៉ាន់​ម្នាក់បានចែករំលែកនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា គាត់​បានរកឃើញអ្នកផ្សាយផ្ទាល់ជនជាតិចិន ដែលមានមុខមាត់​ដូចតារា​ស្រីចូលនិវត្តន៍​កាល​ពី​នាង​នៅ​ក្មេង។

អ្នក​និយម​លេង​អ៊ីនធឺណិត​រូប​នេះ​បាន​និយាយ​ថា​ គាត់​កំពុង​អូស​បណ្ដាញ​សង្គម​ Douyin ហើយ​គាត់​បាន​ជួប​អ្នក​ផ្សាយ​ផ្ទាល់​ជនជាតិ​ចិន​អាយុ ២៣ ឆ្នាំមានឈ្មោះថា Yuan Zai ។​​ គាត់បានបន្តទៀតថា អ្នកផ្សាយបន្តផ្ទាល់ដែលមកពីខេត្ត Zhejiang បាន​ធ្វើឲ្យគាត់មានក្ដីនឹក​រលឹក​និងគិតភ្លាមៗអំពីតារា​ល្បីមួយ​រូប​​ក្នុងរឿងកំប្លែងហុងកុង​ឆ្នាំ ១៩៩៣ របស់ Joey គឺ “The Eagle Shooting Heroes” ។

​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ការ​បញ្ចេញ​មតិ​នៅ​លើ​វីដេអូ​របស់​នាង​ភាគ​ច្រើន​គឺ​មក​ពី​មនុស្ស​ដែល​ច្រណែន​ថា​នាង​មាន​មុខ​មាត់​ដូច Joey ។ អ្នកនិយមលេង​អ៊ីនធឺណិត​ម្នាក់​បាន​សរសេរថា “សូម្បីតែ Joey Wong ក៏គិតថា នោះជា​កូនស្រី​របស់​នាង​ដែរ” ខណៈពេលដែលម្នាក់ទៀតបាននិយាយថា “គ្រាន់តែ​ធ្វើតាម Joey ព្រោះ​នាង​មើលទៅដូចជា Joey Wong” ។

យ៉ាង​ណា​មិញ ពេល​សួរ​ថា​នាង​ចង់​ចូល​ក្នុង​កម្មវិធី showbiz ដើម្បី​ធ្វើ​ជា​តារា​សម្ដែងឬអត់? Yuan Zai ឆ្លើយ​ថា​នាង​មិន​សម​នឹង​ការ​ចាប់​អារម្មណ៍​ទេ ព្រោះ​នាង​គ្រាន់​តែ​ចង់​រស់​នៅ​ធម្មតា​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម