Connect with us

ជីវិតកម្សាន្ដ

សមាជិកក្រុមចម្រៀងកូរ៉េ Treasure ត្រូវអណ្ដាតភ្លើងឆាបឆេះពេលប្រគំតន្ត្រីនៅថៃ

បានផុស

នៅ

កាល​ពី​ដើម​សប្ដាហ៍​នេះ សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ Treasure ម្នាក់​ត្រូវ​ភ្លើង​ឆេះ​អំឡុង​ពេលលោកកំពុងតែប្រគំតន្ត្រី​រួមក្រុម​ក្នុង​ប្រទេស​ថៃ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍នេះបានកើតឡើងនៅពេលដែលតារា​ប្រុស Yoon Jaehyuk កំពុង​ដើរឡើងលើឆាក ស្រាប់តែ​អណ្ដាត​ភ្លើង​នៅ​ចំហៀង​ខ្លួន​ឆាបឆេះ​ផ្នែកខ្លះ​នៃ​រាងកាយ​របស់លោកតែម្ដង។ ភ្លាមៗនោះដែរ​ តារា​ចម្រៀង​​រូប​នេះ​បាន​ចុះ​ពី​លើ​ឆាក​យ៉ាង​រហ័ស​ ដើម្បី​ទៅរុំ​របួស មួយភ្លែតលោកក៏​វិលមកក្រុ​ម​វិញដោយទស្សនិកជនបាន​ឃើញ​ដៃ​ស្ដាំ​របស់លោកមាន​បង់រុំជាប់។ ជាសំណាងល្អ Yoon Jaehyuk អាចសម្តែងបានដូចធម្មតា ហើយលោកក៏​បាន​ដោះ​បង់​រុំ​ចេញ​ផង​ដែរ ពេល​ដែល​កម្មវិធី​បាន​បន្តទៅមុខ។

បន្ទាប់​ពី​ការ​​ប្រគំតន្ត្រីបានបញ្ចប់ Jaehyuk បាន​បង្ហោះឃ្លិបមួយនៅបន្ទប់​សណ្ឋាគារ​របស់​លោក ដើម្បី​ធានា​ដល់​អ្នក​គាំទ្រ​ថា​គាត់​មិន​អី​ទេ ហើយ​ប្រាប់​ថា​កុំ​បារម្ភ “គ្មាន​បញ្ហា។ សូមមើល? ខ្ញុំ​សុខសប្បាយ! ខ្ញុំ​ឮ​ថា​អ្នក​រាល់​គ្នា​បារម្ភ​ពី​ខ្ញុំ។ ខ្ញុំពិតជាមិនអីទេ” ។

ទោះយ៉ាងណា អ្នកគាំទ្របានសម្តែងការព្រួយបារម្ភថា នេះមិនមែនជាលើកទីមួយទេ ដែល​ឧបទ្ទវហេតុ​បណ្តាលមកពី​បញ្ហា​ឧបករណ៍ បានកើតឡើងនៅ​ក្នុងការ​ប្រគំតន្ត្រី​ដែលរៀបចំដោយ YG Entertainment ​ជា​ភ្នាក់ងាររបស់ Treasure ។ អ្នក​និយមលេង​អ៊ីនធឺណិត​ម្នាក់ទៀត​ក៏​បាន​ចង្អុល​បង្ហាញ​ថា ប្រសិនបើ​ជា​តារា​ចម្រៀង​ស្រី​ស្លៀក​ពាក់​សំពត់​ខ្លី ឬ​ខោខ្លី ផល​វិបាក​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ។

ដោយឡែក​កាលពីឆ្នាំមុន អេក្រង់ LED ដ៏ធំដែលព្យួរពីលើពិដាននៃ​ហាង Hong Kong Coliseum បាន​ធ្លាក់​មកលើក្រុមអ្នក​រាំ​អំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Mirror បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Son Ye Jin បង្ហាញទម្លាប់ពេលព្រឹកខុសពីមុនឆ្ងាយ ក្រោយមានកូនប្រុសដំបូង

ចុចអាន៖Song Hye Kyo សរសេរសំបុត្រអរគុណទស្សនិកជនគាំទ្ររឿង “The Glory” លើសការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម