ជីវិតកម្សាន្ដ
តារាកំប្លែង Eric Tsang ថា រាល់ថ្ងៃលោកគេងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ
យោងតាមអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលធ្វើការជាមួយតារាសម្ដែង និងជាអ្នកគ្រប់គ្រងទូទៅរបស់ TVB លោក Eric Tsang បានបញ្ជាក់ថា លោកមានពេលវេលាគេងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។

អ្នកលេងអ៊ីនធឺណិតម្នាក់បានធ្វើដំណើរទៅថតស្ពតនៅផ្ទះរបស់តារាសម្តែងហុងកុង Eric ដោយយកបណ្ដាញសង្គមរបស់នាងដើម្បីចែករំលែកបទពិសោធន៍ការងារជាមួយតារាវ័យ៦៩ ឆ្នាំរូបនេះ។ ដំបូងឡើយ នាងបានសរសើរជំនាញគ្រប់គ្រងពេលវេលា និងកម្រិតថាមពលរបស់លោក មុនពេលបន្តចែករំលែកកាលវិភាគរបស់ Eric។ នាងបញ្ជាក់ថា “ជាទូទៅគាត់ក្រោកពីម៉ោង ៦ ព្រឹកទៅលេងហ្គោល ចេញទៅហាត់សមនៅម៉ោង១១ព្រឹក ថតវីដេអូខ្លីរហូតដល់ម៉ោង ៦ ល្ងាច គាត់មានពេលមួយម៉ោង ឬមួយម៉ោងកន្លះដើម្បីញ៉ាំ និងធ្វើសក់ និងផាត់មុខ បន្ទាប់មក គាត់មានការផ្សាយបន្តផ្ទាល់ពីម៉ោង ៧.៣០យប់ ដល់ម៉ោង ១.៣០ព្រឹក”។
អ្នកនិយមលេងអ៊ីនធឺណិតបានបន្ថែមថា នាងគ្រាន់តែឃើញ Eric ទៅបង្គន់ពីរបីដង ហើយថាគាត់មិនបានសម្រាកទាល់តែសោះ ។ ជាក់ស្តែង Eric នៅតែមានថាមពលដើម្បីចូលរួមអាហារពេលល្ងាចអបអរ រហូតដល់ម៉ោង ៣ទៀបភ្លឺ។ ទោះបីជាធ្វើការរហូតដល់ម៉ោងបែបនេះក៏ដោយ តែតួប្រុសក្នុងរឿង “ក្រុមតារាសំណាងទាំង៤” នៅតែក្រោកពីព្រលឹមសម្រាប់វាយកូនហ្គោលនៅថ្ងៃបន្ទាប់។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកនិយមលេងអ៊ីនធឺណិតនោះគឺរបៀបដែល Eric អាចរក្សាស្មារតីខ្ពស់ពេញមួយជីវិត ទោះបីជាគាត់បានសម្រាកតិចតួចក៏ដោយ។
ទោះយ៉ាងណា មិនមែនជាលោកគឺជាតារាតែម្នាក់គត់ ដែលមានភាពស្វាហាប់នោះទេ យោងតាមរបាយការណ៍ តារាសម្តែង Anita Yuen និង Cherrie Ying ត្រូវបានគេស្គាល់ថាជាអ្នកដើរថ្មើរជើងដ៏ពូកែ។ ពួកគេនឹងទៅព្រលានយន្តហោះភ្លាមៗបន្ទាប់ពីបញ្ចប់ការងារ ហើយតម្រង់ទៅហាត់សមថែមទៀត។ នៅថ្ងៃបន្ទាប់ នឹងអ្នកទាំងពីរនឹងក្រោកពីព្រលឹមដើម្បីធ្វើសក់ និងផាត់មុខ ព្រមទាំងត្រូវបន្តការផ្សាយបន្តផ្ទាល់រយៈពេល៤ទៅ៥ម៉ោង មុនពេលហោះហើរម្តងទៀតសម្រាប់ការងារជាបន្តបន្ទាប់ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិកក្រុមចម្រៀងកូរ៉េ Treasure ត្រូវអណ្ដាតភ្លើងឆាបឆេះពេលប្រគំតន្ត្រីនៅថៃ
ចុចអាន៖ផ្អើលអ្នកលេងអ៊ីនធឺណិត ក្រោយស្រ្តីម្នាក់មានមុខមាត់ដូចតារាស្រីចិនស្អាតបំផុតក្នុងទសវត្សរ៍ទី៩០

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?