ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា ប្រាប់មូលហេតុមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬAgencyណាមួយទេ
កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia2021 មុននេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណ:ដែលនាងបានចេញមកប្រកាសថា ពេលនេះខ្លួនមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬAgencyណាមួយទេ។

ការប្រកាសដោយបើកចំហររបស់ស្រីស្អាត ប៉ូគីមថេង សុតធីតា នេះ បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រលើកជាចម្ងល់ថា តើការប្រកាសបវរកញ្ញារូបនេះកើតឡើងដោយរបៀបណា? ហើយមានមូលអ្វីបាននាងដាច់ចិត្តទម្លាយយ៉ាងដូច្នេះ?។ បើតាមខ្លឹមសារសំណេរដែល សុតធីតា លើកឡើងបាននិយាយថា “សូមជម្រាបជូនដំណឹងទៅដល់បងៗ និងក្រុមកាងារទាំងអស់ថា នាងខ្ញុំគឺមិនស្ថិតក្រោមក្រុមហ៊ុន ឬAgency ណាមួយទេ គឺនាងខ្ញុំFreelance រាល់កាងារទាំងអស់ អាចទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បានសូមអរគុណច្រើន”។

ជុំវិញមូលហេតុត្រូវបានកញ្ញា ប៉ូគឹមថេង សុតធីតា បញ្ជាក់ប្រាប់ឲ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តផុសបែបនេះ គឺដើម្បីមានភាពងាយស្រួលដល់បណ្តាលក្រុមហ៊ុន និងAgencyទាំងអស់ងាយស្រួលនៅក្នុងការទំនាក់ទំនងកាងារផងដែរ។ នាងថា អរគុណច្រើនបងប្អូនទាំងអស់គ្នាសំរាប់ការជូនពរ និងក្តីស្រលាញ់តែងតែមានមកកាន់រូបនាងខ្ញុំ។

កត់សម្គាល់ឃើញថា ម្ចាស់ជ័យលាភីគ្រងមកុដ Miss GrandCambodia 2021 កញ្ញា ប៉ូគីមថេង សុធីតា កន្លងមកត្រូវបានគេកត់សម្គាល់ថា នាងតែងទទួលបានការគាំទ្រព្រមទាំងការលើកសរសើរពីមហាជនពោល គឺចាប់តាំងពីនាងបានជាប់ជាម្ចាស់មកុដ និងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដលើឆាកអន្តរជាតិនាពេលកន្លងទៅ។

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ទាប់។ ទន្ទឹមពេលដែលប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះបាននឹងកំពុងលេចធ្លោលើវិស័យដើរម៉ូដស្រាប់តែស្រីស្អាត ប៉ូគីមថេង សុតធីតា បានប្រកាសដោយភ្ញាក់ផ្អើលថា បច្ចុប្បន្ននាងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឬAgencyណាមួយទេ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង