ជីវិតកម្សាន្ដ
អ្នកបង្កើតមាតិកាចិន Li Ziqi រកចំណូលបានខ្ទង់លានដុល្លារ ទោះផ្អាកបង្ហោះវីដេអូថ្មី
បើទោះជាផ្អាកការបង្ហោះវីដេអូថ្មីជាបណ្ដោះអាសន្នក៏ដោយ អ្នកបង្កើតមាតិកាចិនដ៏ល្បីឈ្មោះ Li Ziqi នៅតែទទួលបានប្រាក់ច្រើនជាង ១០០,០០០ ដុល្លារក្នុងមួយខែ ដោយសារវីដេអូចាស់ៗនៅលើ YouTube របស់នាង។
យោងទៅតាមគេហទំព័រ QQ បានរាយការណ៍អំពីស្ថានភាពហិរញ្ញវត្ថុរបស់ Li Ziqi បន្ទាប់ពីការបិទអស់រយៈពេលជាង ២ ឆ្នាំ ទោះបីជានាងលែងចេញវីដេអូថ្មីៗក៏ដោយ នាងនៅតែរកលុយបានច្រើនជារៀងរាល់ខែពី YouTube ។ វីដេអូនៅក្នុងគណនី YouTube នាងមានមានអ្នកតាមដាន ១៧ លាន នាក់ និងអ្នកមើល ២.៩២ ពាន់លានអ្នកដែលជួយឲ្យ Li Ziqi ទទួលបានប្រាក់ជាមធ្យម ៧៨៥,០០០ យន់ (១១៤,០០០ ដុល្លារ) ក្នុងមួយខែ។ ចំនួននេះត្រូវបានគណនាដោយផ្អែកលើការពិនិត្យមើល វីដេអូចាស់របស់នាងចំនួន ១២៨ ។
ជាមួយគ្នានេះសារព័ត៌មាន iFeng បានចុះផ្សាយឲ្យដឹងថា Li Ziqi នោះគឺជាអ្នកបង្កើតមាតិកាដែលមានជាងគេបំផុតរបស់ប្រទេសចិននាងអាចរកចំណូលបានពី ២១០,០០០ទៅ ៣៨០,០០០ ដុល្លារ សម្រាប់វីដេអូមួយ។ យោងតាមស្ថិតិ ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់នាងធ្លាក់ចន្លោះពី ៧ ទៅ ៨ លានដុល្លារ ។
គូររម្លឹកដែលថា កាលពីខែ សីហា ឆ្នាំ ២០២១ អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Li Ziqi បានប្រកាសថា នាងនឹងឈប់ផលិតវីដេអូ ដោយសារមានបញ្ហាជាមួយអ្នកចូលហ៊ុនដែលបើកសិប្បកម្មផលិតមីរកស៊ីជាមួយគ្នា ព្រោះតែចម្រូងចម្រា សលើការបែងចែកភាគលាភ។ ជាពិសេសក្រុមប៉ូលិសរឹតបន្តឹង ការបង្ហោះវីដេអូរបស់នាង ព្រមទាំងតែងតែរំខានដល់ដំណើរការផលិតវីដេអូថែមទៀតផងពោលគឺ ខាងអាជ្ញាធរចិនមិនគាំទ្រនាងឱ្យផលិតវីដេអូថ្មីនោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាកំប្លែង Eric Tsang ថា រាល់ថ្ងៃលោកគេងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?