Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ហួន ស្រីខួច តស៊ូរហូតជោគជ័យ និយាយអួលដើម.ក ពេលគ្រងមកុដលំដាប់រងទី ៣

បានផុស

នៅ

ដោយ​មើល​ឃើញ​ការ​តស៊ូ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​បវរកញ្ញា ហួន ស្រី​ខួច បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ លើកទឹកចិត្ត​ឲ្យ​បវរកញ្ញា​វៃឆ្លាត​រូប​នេះ មាន​ទឹកចិត្ត​ពុះពារ​យក​បទពិសោធន៍​ដែល​មាន មក​ប្រកួត​ម្តង​ហើយ​ម្តង​ទៀត រហូត​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​វិស័យ​បវរកញ្ញា​គួរ​ជា​ទី​មោទកភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ កញ្ញា ហួន ស្រី​ខួច បាន​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​ខ្លួន​នៅ​លើ​វិស័យ​បវរកញ្ញា​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​ហើយ ដោយ​នាង​ប្រើ​សមត្ថភាព​ដើម្បី​ប្រកួត​រហូត​ទទួល​បាន​ជ័យជំនះ។ នេះ​ជា​គំរូ​មួយ​ដល់​បេក្ខភាព​ផ្សេងទៀត​ដែល​មាន​ចិត្ត​ស្រឡាញ់​វិស័យ​បវរកញ្ញា ហើយ​ចង់​ប្រឡង​យក​ជយលាភី។

ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ស្រី​ស្អាត ហួន ស្រី​ខួច គឺ​សម្រេច​ជោគជ័យ ដោយ​បាន​ចូល​ដល់​កំពូល Top ទាំង ៥Miss Supranational Cambodia 2023 ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លំដាប់​រង​ទី ៣ ធ្វើ​ឲ្យ​អ្នកទស្សនា និង​អ្នកគាំទ្រ បង្ហាញ​ការ​អបអរសាទរ​ចំពោះ​នាង​ផង​ដែរ។ ហួន ស្រី​ខួច ដែល​ឆ្លង​កាត់​បទពិសោធន៍​វេទិកា​ប្រកួត​បវរកញ្ញា​ច្រើន​លើក និង​ច្រើន​កម្មវិធី​ហើយ នាង​យល់​ច្បាស់​ថា ការ​ទទួល​លទ្ធផល​ល្អ មិនមែន​បាន​មក​ដោយ​ភាព​ងាយស្រួល​នោះ​ទេ បើ​សិន​ជា​គ្មាន​ចិត្ត​តស៊ូ ឬ​ខិតខំ​ប្រឹងប្រែង​ខ្ពស់។

តួយ៉ាង​អំឡុង​ពេល​ទទួល​បាន​មកុដ ហួន ស្រី​ខួច បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​រំភើប​រលីងរលោង​ទឹកភ្នែក ខណៈ​អ្នកនាង ប្រាសាទ ដា​វីន បាន​ឡើង​បំពាក់​មកុដ​លំដាប់​រង​ទី ៣ ពិតជា​កិត្តិយស ទោះ​មិនមែន​ជា​តួឯក​ធំ តែ​នាង​អាច​យក​ឈ្នះ​បាន​កម្រិត​ល្អ​ពេលនេះ គឺ​មិន​ងាយ​នោះ​ទេ។ សូម​ជម្រាប​ដែរ​ថា ហួន ស្រី​ខួច បាន​សាង​ការ​ចាប់អារម្មណ៍ ដោយសារ​វគ្គ​សំខាន់ៗ នាង​បាន​ឆ្លើយ​ជា​សំនួរ​បែប​ភាសា​អង់គ្លេស ហើយ​មាន​ការ​សរសើរ​ថា នាង​និយាយ​បាន​ល្អ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម