ជីវិតកម្សាន្ដ
តារាអន្តរជាតិ ១០ រូប មានសម្រស់ក្មេងជាងវ័យពិតៗ
កេរ្តិ៍ឈ្មោះជាតារាល្បីតែងតែព្យាយាមថែរក្សាសម្រស់ឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីទទួលការងារនិងភាពជឿជាក់ ។ មកគយគន់សម្រស់តារា ១០ ដួងដែលក្មេងជាងអាយុឆ្ងាយសឹងមិនគួរឲ្យជឿ ៖
១. Keanu Reeves អាយុ ៥៨ ឆ្នាំ
លោក Reeves ដែលគ្រប់គ្នាស្គាល់ថា John Wick មានបទពិសោធន៍សម្ដែងរឿងជាង ៣០ ឆ្នាំមកហើយ ។

២. John Cho អាយុ ៥០ ឆ្នាំ
គាត់ជាតារាសម្ដែងអាមេរិកមានកំណើតនៅប្រទេសកូរ៉េខាងត្បូង និងមានស្បែកមុខប្រហែលវ័យ ៣០ ឆ្នាំយ៉ាងច្រើន ។

៣. Cher អាយុ ៧៦ ឆ្នាំ
អ្នកស្រី Cher ជាតារាចម្រៀងល្បីតាំងពីឆ្នាំ ១៩៦៥ មកម្ល៉េះ ចំណែកក្មេងៗជំនាន់ក្រោយប្រហែលជាធ្លាប់ឃើញគាត់ក្នុងវីដេអូមួយនិយាយអំពីការយកប្ដីអ្នកមានដែលគេចែកចាយពេញបណ្ដាញសង្គមអនឡាញ ។

៤. Jared Leto អាយុ ៥១ ឆ្នាំ
តួ Joker ក្នុងរឿង Suicide squad លោក Leto មានរូបរាងនិងស្បែកមុខប្រហែលមនុស្សវ័យ ៣០ ឆ្នាំប៉ុណ្ណោះ ។

៥. Sofia Vergara អាយុ ៥០ ឆ្នាំ
តារាសម្ដែងកូឡុំប៊ី Sofia Vergara ដែលមានអត្តចរិតគួរឲ្យស្រលាញ់និងកំប្លែងមានរូបរាងមិនចាញ់ក្រមុំ ៣០ ឆ្នាំប៉ុន្មានទេ ។

៦. Sandra Bullock អាយុ ៥៨ ឆ្នាំ
នាងធ្លាប់សម្ដែងរឿងល្បីៗដូចជា The Blind Side និង Bird Box ដែលផ្ទុះខ្លាំងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ។

៧. Anne Hathaway អាយុ ៤០ ឆ្នាំ
ក្នុងឆ្នាំ ២០១៣ Hathaway បានឈ្នះពានរង្វាន់ Oscar ពីការសម្ដែងរឿង Les Miserables បើងាកមើលសម្រស់វិញប្រាប់ថា ២៥ ឆ្នាំក៏មានអ្នកជឿដែរ ។

៨. Salma Hayek Pinault អាយុ ៥៦ ឆ្នាំ
អ្នកស្រីចាប់ផ្ដើមការងារសិល្បៈតាំងពីមានអាយុ ២៣ ឆ្នាំ ថ្មីៗនេះគេឃើញគាត់សម្ដែងក្នុងរឿង Magic Mike វគ្គ ៣ ។

៩. Halle Berry អាយុ ៥៦ ឆ្នាំ
គាត់ជាអតីតបវរកញ្ញានិងតារាសម្ដែងរឿងល្បីៗដូចជា Catwoman, The call, និងរឿងជាង ៥០ ទៀត ។

១០. Ellen DeGeneres អាយុ ៦៥ ឆ្នាំ

Ellen ជាស្ត្រីស្រលាញ់ភេទដូចគ្នា ភាគច្រើនស្គាល់គាត់តាមរយៈកម្មវិធី The Ellen Show ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តាមពិតទារកដែល Ana Obregon យកមកចិញ្ចឹមបង្កើតពីមេជីវិតកូនប្រុសរបស់គាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ