Connect with us

ជីវិតកម្សាន្ដ

ក្រោយរងមតិរិះគន់រឿងសិចស៊ីជ្រុល Kratae បញ្ចេញសារចាក់ដោតមួយឃ្លា

បានផុស

នៅ

តារា​ចម្រៀងថៃ Kratae ដែលនិយមលេងខ្លួនសិចស៊ី មិនថាទាំងការបង្ហាញជាសាធារណៈ រូបភាព និងវីដេអូ ពេលនេះត្រូវមហាជននាំគ្នារិះគន់ឥតសំចៃ បន្ទាប់ពីមួយរយៈក្រោយនេះនាងកាន់តែសិចស៊ីខ្លាំងឡើងៗ ជាពិសេសអំឡុងពេលឡើងឆាកប្រគំតន្ត្រី កាលពីប៉ុន្មានសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈុតដែល Kratae ស្លៀកឡើងច្រៀងលើឆាកតន្ត្រី កាលពីខែមីនាកន្លងទៅ ត្រូវទស្សនិកជនក្នុងស្រុកនាំគ្នារិះគន់ថា ពិតជាស៊ិចស៊ីហួសហេតុពេក ខណៈរូបភាពៗរបស់នាងមួយសន្លឹកៗនាពេលថ្មីៗនេះ សុទ្ធសឹងបញ្ចេញសាច់សឹងទាំងស្រុង បង្ហាញពីភាពស្រើបស្រាលដល់មហាជន។

តាមពិតមតិរិះគន់បានផ្ទុះឡើងតាំងពីពេលនាងបង្ហាញខ្លួនមកម្ល៉េះ ប៉ុន្តែតារាស្រីវ័យ ៣៥ឆ្នាំរូបនេះហាក់មិនអើពើ ស្របពេលដែលការជេរស្ដីនៅតែបន្តកើតមាន ទើបនាងចេញមុខមកទម្លាយសារមួយឃ្លាយ៉ាងចាក់ដោត។

តាមរយៈសារបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន Kratae សរសេរថា “មនុស្សគ្រប់រូបមានរឿងរ៉ាវជីវិតផ្ទាល់ខ្លួន។ ហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះក្នុងរឿងគ្រប់យ៉ាងនោះទេ” ។ បន្ថែមពីលើនេះនាងបានសរសេរលើកទឹកចិត្តអ្នកគាំទ្រឱ្យបង្ហាញពីភាពអត់ធ្មត់ ត្រូវមានទំនុកចិត្តលើខ្លួនឯង និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។ នាងផ្ដាំថា ត្រូវចេះអភិវឌ្ឍខ្លួនឯងជាងអ្នកដទៃ និងរកមើលអ្វីដែលធ្វើឱ្យខ្លួនឯងអាចធ្វើបាន ហើយធ្វើវាទៅ។

នេះមិនមែនជាលើកទីមួយទេដែល Kratae ទទួលបានការិះគន់ពីមហាជនថៃ ត្បិតកន្លងមកនាងធ្លាប់ត្រូវគេរិះគន់ធ្ងន់ៗលើសនេះទៅទៀតៗ ពាក់ព័ន្ធនឹងការតុបតែងខ្លួនសិចស៊ីរបស់នាង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kratae ធ្វើឱ្យហ្វេនប្រហោងពោះម្ដងទៀត ក្រោយបង្ហោះរូបមួយសន្លឹក

ចុចអាន៖ តារាចម្រៀងកូរ៉េ Bana ចែករំលែកថា ខ្លួនធ្លាប់បដិសេធរៀបការជាមួយព្រះអង្គម្ចាស់ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម