Connect with us

ជីវិតកម្សាន្ដ

IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ ក្លាយជាតារាស្រីកូរ៉េរកចំណូលបានច្រើនជាងគេ

បានផុស

នៅ

តារាចម្រៀង និងជាតារាសម្តែង IU បានក្លាយជាតារាស្រីកូរ៉េដែលរកចំណូលបានច្រើនជាងគេ ដោយទទួលបាន ៥០០ លានវ៉ុន (ប្រហែល ៣៧៩,២០០ ដុល្លារ)ក្នុងមួយវគ្គសម្រាប់ការសម្តែងរឿងភាគ“You Have Done Well”របស់ក្រុមហ៊ុន Netflix ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមការចុះផ្សាយរបស់ OSEN នៅរសៀលថ្ងៃទី ៦ ខែមេសាបានឲ្យដឹងថា ប្រាក់ឈ្នួលរបស់ IU សម្រាប់ការងាររឿងភាគថ្មី “You Have Done Well” បានកើនឡើងដល់ ៥០០ លានវ៉ុន (ប្រហែល ៣៧៩,២០០ ដុល្លារ) ក្នុងមួយវគ្គ។ ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមក្នុងឧស្សាហកម្មនេះថា ថ្លៃសម្តែងរបស់ IU ឡើងដល់ ១ ពាន់លានវ៉ុន (ប្រហែល ៧៥៨,៤៤០ដុល្លារ) ប៉ុន្តែវាត្រូវបានបញ្ជាក់ថាជាការអះអាងបំភ្លើស ហើយតម្លៃនៃការសម្តែងចុងក្រោយត្រូវបានសម្រេចនៅ៥០០ លានវ៉ុន (ប្រហែល ៣៧៩,២០០ ដុល្លារ) ក្នុងមួយវគ្គ ។

ទន្ទឹមនឹងនោះ ដោយសាររឿង “You Have Done Well” គឺជារឿងភាគដែលបានកំណត់ថតនៅកោះ Jeju ដែលថវិកាចំណាយផលិតមានទ្រង់ទ្រាយធំត្រូវបានគេរំពឹងថានឹងវិនិយោគ ដោយប៉ាន់ស្មានថាតម្លៃផលិតសរុបអាចនឹងលើស ពី ៦០ ពាន់លានវ៉ុន(ប្រហែល៤៥,៥០៩,៨៨០ដុល្លារ) ។

យ៉ាងណាមិញ នៅពេលបច្ចុប្បន្ននោះ IU កំពុងថតរឿង “You Have Done Well” ជាមួយ Park Bo Gum ក៏ដូចជាផ្សព្វផ្សាយខ្សែភាគថ្មីដែលនឹងចេញនាពេលខាងមុខ ដោយនាងសម្តែងជាតួឯកជា មួយ Park Seo Joon ផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK នឹងបញ្ចេញ MV ពិសេសជាមួយវីដេអូហ្គេមផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម