ជីវិតកម្សាន្ដ
រឿងថ្មីរបស់ Johnny Depp នឹងចាក់បញ្ចាំងលើកដំបូង ក្រោយឈ្នះក្តីលើអតីតភរិយា Amber Heard
ខ្សែភាពយន្តដំបូងរបស់តារាសម្តែង Johnny Depp បន្ទាប់ពីឈ្នះការកាត់ទោសបទបរិហារកេរ្តិ៍លើអតីតភរិយារបស់លោក Amber Heard ត្រូវបានជ្រើសរើសជាភាពយន្តចាក់បញ្ចាំងបើកឆាកសម្រាប់មហោស្រពភាពយន្ត Cannes នៅខែក្រោយក្នុងប្រទេសបារាំង។

ព័ត៌មាននេះត្រូវបានប្រកាសដោយអ្នករៀបចំមហោស្រពភាពយន្តទីក្រុង Cannes កាលពីថ្ងៃទី៥ ខែ មេសា ដោយភាពយន្តដែលសម្ដែងដោយ Johnny មានឈ្មោះថា “Jeanne du Barry”។ នៅក្នុងខ្សែភាពយន្តនេះ Johnny Depp ដើរតួជាស្តេច ហើយខ្សែភាពយន្តនេះនឹងមានការចាក់បញ្ចាំងលើកដំបូងនៅលើពិភពលោកនៅឯទីក្រុង Cannes នៅថ្ងៃទី ១៦ ខែឧសភា។

តារាសម្តែង Johnny Depp កម្របានលេចមុខតាមខ្សែភាពយន្ត ឬទូរទស្សន៍ណាស់ ចាប់តាំងពីការកាត់ក្តីរឿងបទបរិហារកេរ្តិ៍លើអតីតភរិយារបស់លោក Amber Heard បានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ ២០២២។ ប៉ុន្តែក៏មានព្រឹត្តិការណ៍ចំនួន ២ ដែល Johnny Depp ចូលរួមដូចជាកម្មវិធី MTV Video Music Awards និងកម្មវិធីបង្ហាញម៉ូដ Savage X Fenty របស់ Rihanna ។


យ៉ាងណាមិញតារាសម្តែង Johnny Depp កំពុងព្យាយាមកសាងអាជីពរបស់គាត់ឡើងវិញ បន្ទាប់ពីបានឈ្នះការកាត់ក្តីលើអតីតភរិយារបស់លោក Amber Heard នៅពេលដែលគាត់ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាននិងប្រើប្រាស់អំពើហឹង្សា ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ