ជីវិតកម្សាន្ដ
ប៊ុត សីហា ត្រូវបុរសម្នាក់ប្រកាសព្រមានឲ្យចូលខ្លួនសងលុយ
ជារឿងភ្ញាក់ផ្អើលថ្មីទៀតហើយ សម្រាប់តារាចម្រៀងសម្បូររឿងអាស្រូវមិនចេះលស់ពេល លោក ប៊ុត សីហា ខណៈមុននេះ មានបុរសម្នាក់បានចេញមុខប្រកាសជាសាធារណៈ ដើម្បីឲ្យតារារូបនេះ ចូលខ្លួនដោះស្រាយរឿងបំណុល បើមិនដូច្នោះទេ អាចប្រឈមផ្លូវច្បាប់។

បើយោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Bondcher Buth បានបញ្ជាក់ឲ្យដឹងថា ប្ដីប្រពន្ធ សីហា ប៊ុត មើលឆាតមិនខ្ចីតប Ok បន្តិចទៀតដឹងគ្នាហើយ។ ប្រភពបានលើកឡើងថា មនុស្សខ្ញុំមិនដែលធ្វើអ្វីខុសច្បាប់ ឬរំលងកិច្ចសន្យាទេ តែខាង ប៊ុត សីហា ឯង បំពានមុន,១.ពីបទ ឆបោក ,២.បោកប្រាស់ទំនុកចិត្ត។

ម្ចាស់ហ្វេសប៊ុកដដែលបានព្រមានទៀតថា ខ្ញុំប្រកាសប្រាប់ សីហា ប៊ុត ឯង ឲ្យហើយ បើសងលុយខ្ញុំអស់ បញ្ហាគឺចប់ តែបើនៅធ្វើផ្គើន ជីវិតឯងរស់បែបរត់គេចអ៊ីចឹងរហូត ហើយសិល្បៈរៀបឡើងវិញហើយ បើចង់លក់ផ្លូវ លក់អនាគតត្រឹមលុយប៉ុណ្ណឹង សាកទៅ។ ប្រភពបន្ថែមថា សីហា ប៊ុត ចូលខ្លួនសងតាមសម្រួល ឬតាមច្បាប់។

ទាក់ទងដំណឹងដ៏រសើបខាងលើនេះ មិនទាន់មានប្រតិកម្មឆ្លើយតបពីតារាចម្រៀងលោក ប៊ុត សីហា នៅឡើយទេ។ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ នេះ កម្ពុជាថ្មី មិនទាន់អាចទំនាក់ទំនង ដើម្បីស្វែងរកការបំភ្លឺពីតារាចម្រៀងលោក ប៊ុត សីហា ជុំវិញព័ត៌មានដ៏ភ្ញាក់ផ្អើលខាងលើនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម