ជីវិតកម្សាន្ដ
Mai Davika ទម្លាយអារម្មណ៍ពិត ក្រោយឈ្នះពានរង្វាន់លំដាប់ពិភពលោកពីទឹកដីអាមេរិក
តារាសម្ដែងស្រីថៃនិងបង្ហាញម៉ូដ Mai Davika ទើបតែចូលរួមពិធីប្រគល់ពានរង្វាន់ Huading Awards លើកទី៣៦ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ខណៈពេលនេះនាងបានបញ្ចេញអារម្មណ៍ពិតលើកដំបូងក្នុងនាមជាអ្នកឈ្នះពាននាំមុខគេ។

Mai Davika បានបើកចំហពីអារម្មណ៍ពិតដល់អ្នកសារព័ត៌មាន ក្រោយឈ្នះពានរង្វាន់តារាសម្ដែងនាំមុខគេក្នុងរឿងភាគទូរទស្សន៍ពិភពលោកល្អបំផុតពីរឿង “You are my Heartbeat” ដែលមានការចូលរួមសម្ដែងដោយតារាប្រុស Push Puttichai។
តារាសម្ដែងរូបនេះបាននិយាយថា “វាជាពានដែលទាក់ទងនឹងការសម្ដែង ពានរង្វាន់តារាស្រីនាំមុខគេសម្រាប់រឿងភាគអាស៊ីក្នុងរឿង “You are my Heartbeat”។ ពានមួយនេះ គឺបានមកពីអ្នកគាំទ្រដែលបានបោះឆ្នោតឲ្យខ្ញុំ ខ្ញុំសប្បាយចិត្តជាខ្លាំង។ អរគុណអ្នកគាំទ្រទាំងអស់ទាំងអ្នកគាំទ្រថៃ និងអ្នកគាំទ្រអន្តរជាតិដែលបានបោះឆ្នោតឲ្យ ព្រោះខ្ញុំមិនធ្លាប់គិតថានឹងទទួលបានដូចគ្នា។ ខ្ញុំនឹងព្យាយាមបង្ហាញខ្លួនជារៀងរាល់ថ្ងៃ ហើយនឹងមិនឈប់អភិវឌ្ឍខ្លួនឡើយ។ ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងអាចល្អជាងនេះហើយច្បាស់ជាគ្មានផ្លូវចាកចេញពីអាជីពនេះទេ។ ខ្ញុំរីករាយណាស់ដែលបានរកឃើញអ្វីដែលខ្ញុំស្រលាញ់តាំងពីតូច”។
យ៉ាងណាមិញ ក្រោយទទួលពានភ្លាម Mai បានបង្ហោះរូបភាពពីរសន្លឹកបង្អួតសម្រស់ដ៏ស្រស់ស្អាតតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាងរួមជាមួយនឹងខេបសិនដ៏ទាក់ទាញចិត្តទស្សនិកជនពីសំលៀកបំពាក់ដែលនាងជ្រើសយកទៅទឹកដីអាមេរិកភ្លាមៗឥតបង្អង់យូរឡើយ។

សូមបញ្ជាក់ដែរថាពានរង្វាន់ Best Global TV Series Actress ដែលMai Davika កំពុងតែកាន់ក្នុងដៃ គឺបានមកពីការបោះឆ្នោតគាំទ្រពីទស្សនិកជនជុំវិញពិភពលោកនៅលើគេហទំព័រ Huading Awards៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនារូបភាពសិស្សសាលារបស់ Engfa កាលនាងមិនទាន់កែសម្ផស្ស
ចុចអាន៖ប្រឡូកសិល្បៈអស់រយៈពេល ៤៧ ឆ្នាំ រៀមច្បង Tai ទម្លាយថា មិនគិតចង់ក្លាយជាតារាទេ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?