ជីវិតកម្សាន្ដ
ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ
ក្រោយពីមានពាក្យចចាមអារ៉ាមនឹងព័ត៌មានដែលថា IU ទទួលបាន ៥០០ លានវ៉ុន (ប្រហែល៣៧៩, ២០០ដុល្លារ) សម្រាប់វគ្គនីមួយៗក្នុងភាគយន្តថ្មី “You Have Done Well” មកដល់ពេលនេះ ផលិតករនិងក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀងស្រីរូបនេះបានបដិសេធចំពោះរឿងមួយនេះ ។

គេហទំព័រ Osen បានរាយការណ៍កាលពីថ្ងៃទី ៦ ខែមេសាថា IU បានទទួលប្រាក់ ៥០០ លានវ៉ុន (ប្រហែល៣៧៩ ,២០០ដុល្លារ) សម្រាប់វគ្គនីមួយៗនៃរឿងដែលនឹងមកដល់នាពេលខាងមុខនេះ “You Have Done Well”របស់ក្រុមហ៊ុន Netflix ។ យោងទៅតាមកាសែតនេះគឺជាប្រាក់ឈ្នួលថ្លៃ សម្តែងខ្ពស់បំផុតបើធៀបនឹងតារាស្រីកូរ៉េផ្សេងៗទៀត ។

ជាមួយគ្នានេះ ខាងផលិតកម្មភាពយន្ត Pan Entertainment ដែលទទទួលផលិតរឿង “You Have Done Well” បានចែករំលែកជាមួយ Xports News ថា “ព័ត៌មានខាងលើមិនពិតទេ ហើយប្រាក់កម្រៃពិតប្រាកដរបស់តួសម្តែងម្នាក់ៗពិបាកបញ្ចេញណាស់”។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារគ្រប់គ្រងរបស់ IU ខាងផលិតម្ម EDAM Entertainment បាននិយាយស្រដៀងគ្នាថា “វាមិនពិតទេដែល IU ទទួលបាន ៥០០ លានវ៉ុន(ប្រហែល៣៧៩,២០០ដុល្លារ) ដើម្បីសម្តែងក្នុងរឿងមួយនេះជាព័ត៌មានមិនពិត” ។

យ៉ាងណាមិញ នៅពេលបច្ចុប្បន្ននេះ IU កំពុងថតរឿង “You Have Done Well” ជាមួយ Park Bo Gum នៅកោះ Jeju ដែលថវិកាចំណាយផលិតមានទ្រង់ទ្រាយធំត្រូវបានគេរំពឹងថានឹងវិនិយោគ ដោយប៉ាន់ស្មានថាតម្លៃផលិតសរុបអាចនឹងលើស ពី ៦០ ពាន់លានវ៉ុន(ប្រហែល ៤៥,៥០៩,៨ ៨០ដុល្លារ) ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ ក្លាយជាតារាស្រីកូរ៉េរកចំណូលបានច្រើនជាងគេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ