Connect with us

ជីវិតកម្សាន្ដ

សារព័ត៌មាន CNN រងពាក្យរិះគន់ពីអ្នកគាំទ្រ ក្រោយបណ្ដុះបង្អាប់សមាជិក BTS

បានផុស

នៅ

ក្រោយពេល Jimin សមាជិកក្រុម BTS ទទួលភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីការចេញអាល់ប៊ុមទោល អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោកបាននាំគ្នាសាទរដល់តារាប្រុសរូបនេះយ៉ាងច្រើនសន្ធឹក។ ស្របពេលជាមួយគ្នា បណ្ដាញព័ត៌មាន CNN របស់អាមេរិកបានទទួលរងការរិះគន់ពី ARMYs បន្ទាប់ពីសារព័ត៌មាននេះលើកសរសើរសមិទ្ធិផលរបស់ Jimin ប៉ុន្តែបែរជាបណ្ដុះបង្អាប់សមាជិកផ្សេងទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ FACE បានចុះផ្សាយថា Jimin ទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាល់ប៊ុមទោលដំបូងរបស់លោក ហើយថែមទាំងបានបង្កើតប្រវត្តិសាស្ត្រជាតារាកូរ៉េដំបូងគេដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅលើតារា Billboard ជាមួយនឹងបទ “Like Crazy” ។

ក្រោយប្រកាសភាពជោគជ័យនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងកូរ៉េ និងអន្តរជាតិបានចែករំលែកការអបអរសាទរចំពោះភាពសមិទ្ធិផលរបស់ Jimin ខណៈ CNN បាន​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃពីអ្នកគាំទ្រក្រុម BTS បន្ទាប់ពីសារព័ត៌មាននេះបង្ហោះសារមួយឃ្លានៅលើបណ្ដាញ Twitter ។

សារព័ត៌មាន CNN បានសរសេរថា “សមាជិក​ក្រុម BTS មួយចំនួន​បាន​ចេញអាល់ប៊ុម​​ទោល ប៉ុន្តែ​គ្មាន​នរណា​ជោគជ័យ​ដូច Jimin នោះទេ។”

សំណេរមួយឃ្លានេះ ធ្វើអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត រហូតមានអ្នកខ្លះខឹងសម្បារទៀតផង ព្រោះពួកគេចាត់ទុកវាជាការបណ្ដុះបង្អាប់ និងមិនគោរពសមាជិក BTS ដទៃទៀត ហើយថាវាជាសំណេរ​ដែលបញ្ឆេះ​សមាជិកទាំងអស់ឱ្យថ្នាំងថ្នាក់នឹង​គ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ

ចុចអាន៖ តារាចម្រៀងកូរ៉េ Bana ចែករំលែកថា ខ្លួនធ្លាប់បដិសេធរៀបការជាមួយព្រះអង្គម្ចាស់ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣០ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៦ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម