ជីវិតកម្សាន្ដ
Jisoo ទម្លាយការពិត ក្រោយធ្លាយចចាមអារ៉ាមថា សមាជិក BLACKPINK មិនចុះសម្រុងគ្នា
នៅក្នុងកម្មវិធី ‘Not Prepared’ Jisoo សមាជិកក្រុម BLACKPINK ត្រូវគេសួរអំពីការចេញទោលរបស់នាងរហូតធ្លាយដល់ពាក្យចចាមអារ៉ាមថា សមាជិក BLACKPINK មិនចុះសម្រុងគ្នានៅបញ្ហាមួយចំនួនដែលពួកគេព្យាយាមលាក់បាំង។

នៅពេលគេសួរអំពីរការចេញទោលរបស់នាងសមាជិក BLACKPINK រូបនេះបានឆ្លើយថា “ខ្ញុំមិនមានគំនិតអ្វីអំពីវាទេ។ នោះជាកម្លាំងរបស់ខ្ញុំ បើទោះជាអ្នកផ្សេងធ្វើអ្វីក៏ដោយ។ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចធ្វើដូច្នេះបានទេ។ នោះជារបស់គេ”។
ចំពោះការរស់នៅម្នាក់ឯង នាងបានចែករំលែកថា “ខ្ញុំគិតថាខ្ញុំរស់នៅម្នាក់ឯងបានល្អ ពេលខ្លះពេលខ្ញុំនៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ថាទទេ រហូតត្រូវដើរលេងជាមួយមិត្តភ័ក្តិ តែខ្ញុំពិតជារំភើបនៅពេលដែលខ្ញុំនៅម្នាក់ឯង។ ហើយពេលដើរលេង ខ្ញុំក៏និយាយថា សូមទៅផ្ទះឥឡូវនេះ តែមិត្តភ័ក្តិដែលខ្ញុំ គឺមិនអើពើការបញ្ចេញមតិខ្ញុំទេ”។

យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាសមាជិក BLACKPINK មិនចុះសម្រុងនឹងគ្នា Jisoo បានបញ្ចេញមតិ “ខ្ញុំគិតថានៅពេលដែលយើងទាំងបួននាក់នៅជាមួយគ្នា គ្មានអ្វីដែលយើងមិនអាចធ្វើបានទេ បើមានពាក្យចចាមអារ៉ាមថាយើងមិនចុះសម្រុងគ្នា ពួកយើងគ្រាន់តែសើចប៉ុណ្ណោះ។ យើងនឹងនិយាយបែបកំប្លែង ‘ម៉េចមិនផ្សព្វផ្សាយការងារខ្ញុំ? ហេតុដូច្នេះហើយបានជាមានពាក្យចចាមអារ៉ាមថា យើងមិនបានចុះសម្រុងគ្នាទៅវិញ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បទចម្រៀងទោលដំបូង “LALISA” ទាក់ចិត្តអ្នកទស្សនាដល់ទៅ ៦០០ លានដងត្រឹមពេល ៥៧៣ ថ្ងៃ
ចុចអាន៖ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?