Connect with us

ជីវិតកម្សាន្ដ

តារា​ជើងចាស់​ល្បីៗ​៨​រូប​ ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថភាព​សិល្បៈ​និង​ជួប​ការ​ខ្វះខាត​

បានផុស

នៅ

​រម្លឹក​ដល់​ឈ្មោះ​តារា​កំប្លែង​និង​ចម្រៀង​ជើង​ចាស់​ល្បីៗ​ចំនួន​៨​រូប​ លើ​វិស័យ​សិល្បៈ ដែល​កន្លង​មក​ធ្លាប់តែ​បង្ហាញ​វត្តមាន​ច្រៀង​-​កំប្លែង​កំដរ​អារ​ម្មណ៍​ឲ្យ​រំសាយ​បំបាត់​នូវ​ទុក្ខ​កង្វល់​ ឬ​ភាព​នឿយ ហត់​នោះ ​មហាជន​ពិត​ជា​បាន​ស្គា​ល់ ហើយ​ចង​ចាំ​ច្បាស់​ នៅ​សមត្ថភាព​របស់​ពួ​កគាត់​ទាំង​៧​រូបនេះ​។​

​តារា​ចម្រៀង​និង​កំប្លែង​ជើងចាស់​ប្រុស​-​ស្រី​ល្បីៗ​ទាំង​៧​រូប​ ដែល​បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​បា​ត់បង់​សមត្ថភាព​សិល្បៈ​និង​មាន​ការខ្វះ​ខាត់​នោះ​រួមមាន

១. តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ កុយ គឺ​នាយ ក្តឹប តារា​កំប្លែង​ល្បីឈ្មោះ​រូប​នេះ ​បច្ចុប្បន្ន​បាន​និង​កំពុង​មាន​ជំងឺ​ញាំញី​រាងកាយ​មិន​អាច​ធ្វើដំណើរ​ ឬ​ប្រកប​អាជីព​សិល្បៈ​បាន​ទៀត​ឡើយ​។​ នាយ ក្តឹប មាន​ជំងឺ​ច្រើន​មុខ​ដូចជា ទឹក​ដក់​ក្នុង​សួត ទឹកនោមផ្អែម ​ដាច់​សរសៃ​ឈាម​ខួរក្បាល ​ខ្វះ​ឈាម​ក្នុង​បេះដូង ព្រម​ទាំង​លើសឈាម​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តារា​កំប្លែង​លោកតា សង់ ស៊ី​ស ឯណេះ​វិញ​លោកតា​ ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ ដែល​មិន​អាច​បន្ត​លើ​អា​ជី​សិល្បៈ​ដូច​មុនៗ​ទៀតឡើយ ខណៈសព្វ ថ្ងៃ​នាយ​ក៏​មាន​សុខភាព​ទ្រុឌទ្រោម​និង​ចុះថមថយ​ ដោយសារ​បញ្ហា​ជំងឺ​ប្រចាំកាយ ​ផងដែរ​។​

៣.​ តារា​កំប្លែង​នាយ ចេក បច្ចុប្បន្ន​លោក​តាក ចេក ក៏​កំពុង​មាន​ជំងឺ​ប្រចាំកាយ ​ហើយ​មាន​ជីវភាព​ខ្វះ​ខាត​ ផង​ដែរ​ ខណៈអាជីព​កំប្លែង​ស្ទើរ​បាត់បង់​ទៅ​ហើយ សព្វថ្ងៃ​លោកតា ចេក បាន​ប្រកបរបរ​ស៊ីឈ្នួល​លក់​ផ្លែ​ឈើរ​ឲ្យ​គេ​ ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​ ស្រប​ពេល​ដែល​កន្លងមក​លោកតា​ក៏​ប្រកប​របរ​លក់​ទឹក​សុ​ទ្ធ និង​ទឹកអំពៅ​ នៅ​រង្វង់​មូល​គួរ​ស្រូវ​។​

៤.​ នាយ ប៉ិក គួក ក្រោយពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​យូរ​ឆ្នាំ​និង​បាន​ផ្តល់​ភាព​សប្បាយ​ផ្ទុះ​ការ​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​ជាច្រើន​ឆ្នាំ​មក​នោះ​ ពេល​នេះ​លោកតា​បាន​បាត់​មុខ​ពី​អា​ជីព​សិល្បៈស្ទើរ​ទាំង​ស្រុង​។​ ម្យ៉ាងទៀត​បច្ចុប្បន្ន​ ក៏​មាន​ព័ត៌មាន​ថា​ លោកតា ប៉ិក គួ​ក កំពុង​មាន​ជីវភាព​ខ្វះខាត​ ហើយ​មាន​ជំងឺ​ប្រចាំកាយ​ ផងដែរ​។​

៥.​ លោក​យា​យ ណ​យ សំណាង គឺជា​តារា​ជើង​ចាស់​ពហុ​ជំនាញ ​ដែល​មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ​ ហើយ​កន្លងមក​លោកយាយ ​ក៏​ជួប​ជីវភាព​លំបាក​ខ្វះខាត​ដោយ​រស់នៅ​ផ្ទះ​ជួល​គេ ​ខណៈ​ក៏​បាត់បង់​វត្តមាន​ពី​អាជីព​សិល្បៈអស់​មួយ​រយៈ​ធំ​ដោយសារ​មាន​ជំងឺ​ច្រើន​មុខ​ដូចជា​,​លើសឈាម ខ្វះ​ជាតិ​ស្ករ និង​ខ្សោយ​បេះដូង​ជាដើម​។​

៦.​ លោកយាយ អឿន គឺជា​តារា​កំប្លែង​ជើងចាស់​ដ៏​មាន​សមត្ថភាព​ផ្នែក​កំប្លែង​និង​ចម្រៀង​បុរាណ​ផង​ដែរ​ ។​ លោកយាយ អឿន បច្ចុប្បន្ន​ក៏​មាន​ជំងឺ​សន្លាក់ និង​បេះដូង​ប្រចាំ​កាយ ​ផងដែរ​។​

៧.​ តារា​ចម្រៀង​ជើងចាស់​លោកតា នូ ស៊ិ​ប បច្ចុប្បន្ន​លោកគ្រូ​ ក៏​កំពុង​មាន​ជីវភាព​ខ្វះខាត​ខាត​រស់​នៅ​ក្នុង​បន្ទប់​ជួល​គេ​និង​មាន​ជំងឺ​សរសៃ​រមួល​ប្រចាំ​កាយ​។​

៨.​ តារា​ចម្រៀង​ប្រជ្រុយ​ធំ​មាន​សំនៀង​ក្រអួន​ក្រអៅ​លោក សួស សង​វាចា លោក​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ដោយសារ​ជំងឺលើសឈាម​និង​ត្រូវ​បញ្ជូន​សង្គ្រោះ​ហើយ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​កាលពី​ចុងឆ្នាំ​២០១៥​ ដែល​គិត​មកទល់ពេលនេះ ​មាន​រយៈពេល​ប្រមាណ​ជិត​៦​ឆ្នាំ​ហើយ​។​បច្ចុប្បន្ន​នេះ ​លោក​នៅ​ពុំ​ទាន់​អាច​វិល​បម្រើ​សិល្បៈ​ជា​អាជីព​ឆ្នាំងបាយ​ចាស់​បាន​នៅឡើយ​ ដោយសារតែ​ស្ថាន​ជំងឺ​មិនទាន់​ប្រសើរ​ឡើងវិញ ​ព្រោះ​ដួល​ស្លាប់​មួយ​ចំហៀង​ខ្លួន​។​

​ដោយឡែក​បើ​តាម​ការ​កត់សម្គាល់​ក​ន្ល​ង​មក​តារា​ជើងចាស់​ប្រុស​ស្រី​ល្បីៗ​ខាងលើ​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ហើយ​បាត់បង់​សមត្ថភាព​សិល្បៈ​ទាំងនេះ ​ក៏​ធ្លាប់​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​និង​មូលនិធិ​ចាស់ជរា​នៃ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តារាទសវត្សរ៍៦០-៧០ កែវ មន្ថា ក្រោយ​បាត់​មុខ​ពី​សិល្ប:​ តាមពិត​កំពុង​សម្ងំ​រស់នៅ ងារ​ជាជំទាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទីutes មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៦ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម