ជីវិតកម្សាន្ដ
បទ«ស្រលាញ់អ្វីដែលខ្មែរមាន» ល្បីដល់សារព័ត៌មាន ឥណ្ឌូនេស៊ី ចុះផ្សាយសរសើរ កម្ពុជាមិនដាច់ពីមាត់
កម្ពុជា ធ្លាប់តែជាប្រទេសមួយ ដែលបានឆ្លងកាត់ភាពចលាចល និងសង្គ្រាមជាច្រើនជំនាន់។ ហើយមនុស្សគ្រប់គ្នាមិននឹកស្មានថា ប្រទេសកម្ពុជាអាចនឹងងើបឡើងមកវិញ បានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ ខណៈឥឡូវនេះ កម្ពុជាកំពុងតែមានភាពរីកចម្រើន ក្នុងរយៈពេលដ៏ខ្លី ដើម្បីក្លាយជាប្រទេសជឿនលឿន និងទំនើបជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីគេហទំព័រ news.detik.com របស់ប្រទេសឥណ្ឌូនេស៊ី ដែលដកស្រង់រំលេចឲ្យដឹងតាមវីដែអូចម្រៀង MV «បទស្រឡាញ់អ្វីដែលខ្មែរមាន»។
គេហទំព័រ news.detik.com បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលបានសុខសន្តភាពពេញលេញ សិទ្ធិសេរីភាព និងការអភិវឌ្ឍ ដែលបានពឹងផ្នែកយ៉ាងខ្លាំង ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះក៏រាប់បញ្ចូលទាំងឧស្សាហកម្មតន្ត្រី ដែលកំពុងទទួលបានកំណើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរីកសុះសាយ ពាសពេញពិភពលោកផងដែរ ដោយវាបានតំណាងឱ្យភាពស្រស់ស្អាត នៃវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា។
យោងតាមគេហទំព័រខាងលើ ការអភិវឌ្ឍទាំងនេះ ក៏បានបង្ហាញពីរបៀប ដែលប្រជាជនកម្ពុជាបច្ចុប្បន្ន កំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយរដ្ឋាភិបាល។ ហើយឥឡូនេះ យើងក៏អាចមើលឃើញពីការអភិវឌ្ឍច្រើន ក្នុងវិស័យផ្សេងៗ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដូចជាព្រះសីហនុ និងខេត្តសៀមរាបផងដែរ។
តាមរយៈការអភិវឌ្ឍនេះ news.detik.com ក៏ឃើញមានអគារខ្ពស់ៗ ដែលកំពុងលេចវត្តមានពេញទីក្រុង ដើម្បីជាសក្តីភាពដល់ការអភិវឌ្ឍរបស់សង្គមខែ្មរនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរ ក្នុងពេលថ្មីៗកន្លងទៅនេះ គុនល្បុក្កតោ ដែលជាក្បាច់គុណបុរាណខែ្មរ ក៏ត្រូវបានដាក់បញ្ចូលជាផ្លូវការ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ជាបេតិកភណ្ឌវប្បធម៌អរូបីមួយ របស់មនុស្សជាតិ នៅឆ្នាំ២០២២។
គេហទំព័រ news.detik.com គូសបញ្ជាក់បន្ថែមថា បើយើងក្រឡេកទៅមើលការអភិវឌ្ឍទៅលើវិស័យតន្ត្រីវិញ យើងឃើញថា តន្ត្រីរបស់កម្ពុជាភាគច្រើន សម្បូរទៅដោយភាពទាក់ទាញ ហើយមានការអភិវឌ្ឍកាន់តែខ្លាំង នាពេលបច្ចុប្បន្ននេះ ដោយមានការរីកចម្រើនខាងបច្ចេកវិទ្យា ដែលនាំឱ្យផលិតកម្មនៅក្នុងស្រុក អាចប្រើប្រាស់ជំនាញថតសំឡេងប្រកដោយគុណភាពខ្ពស់ ហើយអាចយកប្រៀបធៀបទៅនឹងហូលីវូដបាន ដោយគួបផ្សំជាមួយនឹងការដាក់បញ្ចូលនៃវប្បធម៌ សិល្បៈខ្មែរ កាន់តែធ្វើឱ្យមានភាពទាក់ទាញមួយកម្រិតទៀត៕
https://news.detik.com/berita/d-6662221/cambodia-pride-kamboja-yang-semakin-membanggakan
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់