Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី​៤​រូប​ មាន​កូន​មុន​រៀប​ការ ​មិន​ខ្វល់​ពី​រឿង​អាស្រូវ​

បានផុស

នៅ

​ជាការ​ពិតណាស់​ នា​ពេល​កន្លងមក​សម្រាប់​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​របស់​អ្នក​សិល្បៈ កុំថា​ឡើយ​ហ៊ាន​បង្កើត​កូន​ជាមួយ​គូស្នេហ៍​ ដោយ​បើកចំហ សូម្បីតែ​សារភាព​ឲ្យ​ដឹង​ពី​សម្ព័ន្ធភាព​ស្នេហា​ក្រៅ​ឆាក​ ក៏​មិន​ហ៊ាន​នោះ​ដែរ​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ​ នា​អំឡុង​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ គេ​បាន​សង្កេត​ឃើញ​ថា ​មាន​សិល្បៈ​មួយ​ចំនួន​ហាក់​មាន​ភាព​ក្លាហាន ​តាម​រយៈ​ការ​សម្រេច​រួមរស់​ក្រោម​ដំបូល​ផ្ទះ​តែមួយ​ជាមួយគ្នា​ មុន​ពិធី​មង្គលការ​ ខណៈខ្លះទៀត​ទើបតែ​ភ្ជាប់​ពាក្យ​ប៉ុណ្ណោះ ពោល​គឺ​ពួកគេ​ហាក់​ដូច​ជា​មិន​ខ្វល់​ពី​ការ​បាក់​ស្រុត​ចុះ​ការ​គាំទ្រ​ឬ​ប្រជាប្រិយភាព​ឡើយ​។ ជាក់ស្តែង​កន្លងទៅនេះ​ គេ​កត់​សម្គាល់​ឃើញ​តារា​ស្រី​ល្បីៗ​វ័យក្មេង​របស់​ខ្មែរ​៤​រូប​ទៀត​ ដែល​បា​ន​សម្រេច​យក​កូន​មុន​ថ្ងៃ​មង្គលការ​។

តារា​ស្រី​ទាំង​៤​រូប​នោះ​រួមមាន៖

១. ​តារាចម្រៀង ពេជ្រ សូលី​កា គឺ​ក្រោយពេល​ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​រូប​សង្ហា​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ នាង​ក៏បាន​សម្រេចចិត្ត​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ដោយ​បើកចំហ​មានការ​ដឹងឮ​ពី​មេបា​ទាំងសងខាង​។ ​យ៉ាងណាមិញ​បន្ទាប់ពី​ពិធី​ភ្ជាប់ពាក្យ​នេះ ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ក៏​មាន​ដំណឹង​ថា​ នាង​មាន​កូន​រួច​ទៅហើយ ខណៈដែល​មកទល់ពេលនេះ ​កូន​សំណព្វចិត្ត ពេជ្រ សូលី​កា មាន​អាយុ​ប្រមាណ​ជា​១​ខួប​ទៅ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តារា​សម្តែង​សិច​ស៊ី ឌុ​ច លីដា ខណៈពេលដែល​អាជីព​សម្តែង​របស់​នាង​ស្ងប់ស្ងាត់​មួយសន្ទុះ​ពី​វិ​ស័យ​សិល្បៈនោះ​ ក៏​ស្រាប់​តែ​ក្រោយមក​លេច​វត្តមាន​ជាថ្មី​ជាមួយ​ដំណឹង​ភ្ញាក់ផ្អើល​ គឺ​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់​មានមុខ​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ ​ដំ​ណឹង​នៃ​ការ​មាន​កូន​របស់ ឌុ​ច លីដា កាលនោះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ ដោយ​ហេតុថា ​នាង​មិនដែល​បង្ហាញមុខ​គូស្នេហ៍​ ឬ​មាន​ពិធី​ភ្ជាប់​ពាក្យ​ និង​មង្គលការ​ផង​ តែ​បែរ​ជា​មាន​កូន​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​មាន​មន្ទិល​នេះ​ទើប​កាលពី​ថ្មីៗ​កន្លងមក​ នាង​បាន​ដាច់ចិត្ត​បណ្ដើរ​គូ​ស្នេហ៍​បណ្តូល​ចិត្ត​ហើយ ​បាន​រៀបចំ​ពិធី​មង្គលការ​ស្ងាត់ៗ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​។​

៣. តារា​សម្តែង ឌី សូ​នី​តា មិន​ខុសគ្នា​ពី​តារា​ស្រី ឌី សូ​នី​តា ប៉ុន្មាន​ទេ​បន្ទាប់​ស្ងប់ស្ងាត់​អស់​មួយសន្ទុះ​ពី​វិស័យ​សិល្បៈនោះ ​ក៏​ស្រាប់​តែ​ធ្លាយ​ដំណឹង​យ៉ាង​ភ្ញាក់​ផ្អើល​ គឺ​នាង​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់​មាន​មុខ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ ផង​ដែរ​។ ​ប៉ុន្តែ​ថ្វី​ត្បិត​មិនទាន់​រៀប​ការ ​ក៏ពិតមែន​តែ​នាង​ក្លាហាន​ហ៊ាន​បញ្ជាក់​ថា ​បុ​រស​ជា​ប្តី​ហើយ​ត្រូវជា​ឪពុក​កូន​ខ្លួន​នោះ​ គឺជា​បុរស​សង្ហារ​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា តារា​សម្តែង​ដូចគ្នា​។​

៤. តារា​សម្តែង​ស្រី សូ ដា​នី​តា បន្ទាប់ពី​ភ្ជាប់​ពាក្យ​ជា​មួយគូ​ស្នេហ៍​វ័យក្មេង​ផ្លូវការ​បង្ហាញ​សាធារណជន​ហើយ​នោះ ​នាង​ក៏​ចាប់​ផ្តើម​បង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ស្នេហ៍​តាម​រយៈ​បណ្តើរ​គ្នា​ទៅ​ចូលរួម​នៅ​តាម​បណ្តា​កម្មវិធី​មួយ​ចំនួន​។ ​ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​មហា​ន​កាន់តែ​ដាក់​ការចាប់អារម្មណ៍​នោះ​ថ្មីៗ​នេះ សូ ដា​នី​តា បាន​ប្រកាស​ដោយ​បើកចំហ​ថា ​កំពុង​មាន​ផ្ទៃ​ពោះ​២​ឬ​៣​ខែ​រួច​ទៅ​ហើយ ​ខណៈ​មង្គល​ការ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖​ តារា​ជើងចាស់​ល្បីៗ​៨​រូប​ ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថភាព​សិល្បៈ​និង​ជួប​ការ​ខ្វះខាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម