ជីវិតកម្សាន្ដ
Taylor Swift ប្រេះឆាជាមួយមិត្តប្រុស ក្រោយទាក់ទងគ្នា៦ ឆ្នាំ
យោងទៅតាមការចុះផ្សាយ Page Six បានរាយការណ៍កាលពីថ្ងៃទី ៨ ខែមេសាថា Taylor Swift និង Joe Alwyn បានបែកបាក់គ្នាបន្ទាប់ពីទាក់ទងគ្នាប្រហែល 6 ឆ្នាំ។ អ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ បន្ទាប់ពីតារាចម្រៀងរូបនេះ បញ្ចប់ទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Tom Hiddleston។
តាមការបង្ហើបឱ្យដឹងថា ទំនាក់ទំនងរវាង Taylor និង Joe បានប្រេះឆាប្រហែលប៉ុន្មានសប្តាហ៍មុន ទោះបីជាយ៉ាងណា អ្នកទាំងពីរបានចែកផ្លូវគ្នាដោយសន្តិវិធីដោយមិនមានជម្លោះអ្វីឡើយ។ ក្នុងអំឡុងការប្រគំតន្ត្រីរបស់ Taylor ថ្មីៗនេះ អ្នកគាំទ្របានឃើញថា Joe Alwyn មិនមកគាំទ្រមិត្តស្រីរបស់គាត់ដូចមុនឡើយ។
ដំណឹងដែលថា Taylor Swift បែកគ្នាជាមួយមិត្តប្រុសក្រោយរួមរស់ជាមួយគ្នា ៦ ឆ្នាំធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលព្រោះ Joe Alwyn គឺជាស្នេហាយូរបំផុតរបស់តារាចម្រៀងស្រីរូបនេះ។ មានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរបានភ្ជាប់ពាក្យហើយនឹងរៀបការជាផ្លូវការបន្ទាប់ពីកម្មវិធី The Eras Tour។
យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៦ ។ មិត្តប្រុសរបស់ Taylor គឺជាតារាសម្តែងម្នាក់ដែលមានអាយុតិចជាងនាង ២ ឆ្នាំ។ អ្នកទាំងពីរព្យាយាមរក្សាជីវិតឯកជនពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ។ ទន្ទឹមនឹងនោះ តំណាងអ្នកទាំងពីរមិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញព័ត៌មាននេះនៅឡើយទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ