Connect with us

ជីវិតកម្សាន្ដ

ប៉ុស្តិ៍លេខ ៧ លុបពាក្យចចាមអារ៉ាមដែលថា Aum នឹងប្ដូរទ្រនំថ្មី ក្រោយចប់កុងត្រាភ្លាមៗ

បានផុស

នៅ

ទំព័រ “7hdsocietyfc7” របស់ថៃ បានបង្ហោះសារដើម្បីកម្ចាត់ពាក្យចចាមអារ៉ាមដែលថា ក្រោយតារាសម្ដែង Aum Patchrapa ផុត​កុងត្រា​របស់​ប៉ុស្តិ៍លេខ៧​ នាងនឹង​ផ្លាស់​ទៅ​ចូល​រួម​ក្នុង​ប៉ុស្តិ៍​ផ្សេងក្នុង​ខែសីហាខាងមុខនេះឥតបង្អង់យូរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រដដែលបានបញ្ចាក់បន្ថែមទៀតថា តារា​ស្រី Aum មិន​បាន​ទៅ​ណា​ទេ នាង​នៅតែជាឆានែល​ពណ៌​លេខ៧ដដែល។តារាស្រី​រូបនេះគឺជា​ទូត​សុឆន្ទៈ​របស់​ប៉ុស្តិ៍ ហើយ​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ផង​ដែរ។

ដោយឡែក​នៅលើទំព័រ Aum Patchrapa Fanclub ដែលមានអ្នកតាមដាន ៤.៩លាននាក់ ក៏​បាន​ផ្លាស់ប្តូរ​ នឹងចេញមក​បញ្ចាក់​ដែលថា Aum មិន​មាន​បំណង​ផ្លាស់​ប៉ុស្តិ៍​នោះ​ទេ។ ទោះបីជា​ក្នុងរយៈពេល៣​ឆ្នាំនាងថតបានតែ​​មួយ​រឿងក៏ដោយ តែនាងនៅតែមានកុងត្រាជាទូតសុន្ទៈឲ្យប៉ុស្តិ៍លេខ៧ ​ឬអ្នកធ្វើបទបង្ហាញឆានែល នោះ​បន្ត​កុងត្រា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាមួយ​នឹង​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ដោយមិនចាំបាច់លេងភាពយន្ត ហើយនាងក៏មានសិទ្ធិក្នុងការជ្រើសរើសប្រភេទរឿងត្រូវសម្ដែង ជ្រើសរើសតួប្រុស ជ្រើសរើសទីតាំង ឬសូម្បីតែអ្នកដឹកនាំរឿង។

យ៉ាងណាមិញទំព័រ Fanclub របស់ Aum Patcharapa នៅតែបញ្ចាក់ដដែលៗទៀតថា នាងនៅ​តែ​នៅ​ប៉ុស្ដិ៍​លេខ​៧HD ហើយក៏ជា​ឆ្នាំ​ទី​២៦​ហើយ​ដែល Aum ស្ថិត​នៅ​ក្រោម​ប៉ុស្តិ៍​ ហើយ​ឥឡូវ​កំពុង​ប្រញាប់​ប្រញាល់​ថត​រឿង “Lhom Pud Parn Dao” ត្រៀមចាក់បញ្ចាំងក្នុងឆ្នាំនេះដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Toey បង្ហាញម៉ូដសក់ថ្មី មហាជនសរសើរសម្រស់នាងភ្លូកទឹកភ្លូកដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៥ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៩ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម