ជីវិតកម្សាន្ដ
បវរកញ្ញា លីវ ជីលី ឆ្លើយដោយសីលធម៌ ក្រោយផ្ទុះការវែកញែករឿងមកុដ
ដូចដែលអ្នកគាំទ្របានដឹងហើយថា កញ្ញា លីវ ជីលី មុននេះ ទើបតែឈ្នះមកុដមួយថែមទៀត ជាក្តីមោទនៈក្នុងការប្រឡង Miss Supranational Cambodai 2023។ ប៉ុន្តែសម្រាប់ជ័យលាភីក៏មានការសាទរ និងមតិមួយចំនួនទៀតហាក់មិនពេញចិត្តនាំឲ្យផ្ទុះការវែកញែក ហើយរិះគន់លើនាង។
ជាក់ស្ដែងបើតាមការកត់សម្គាល់បវរកញ្ញា លីវ ជីលី ក្រោយការប្រឡងចប់កម្មវិធីខាងលើ នាងហាក់មិនសូវទទួលបានសំឡេងគាំទ្រច្រើនពីទស្សនិកជន ឬអ្នកគាំទ្រវិស័យមួយនេះទេ នៅពេលនាងត្រូវប្រកាសក្លាយជាម្ចាស់មកុដ Miss Supranational Cambo dai 2023 កាលពីថ្មីៗកន្លងមកនេះ។ ក្នុងនោះមានការលើកឡើងថា កម្មវិធីមួយនេះហាក់មានការលំអៀង ឬ ជាការប្រកាន់បក្ខពួក និងខ្សែជាដើម។
សម្រាប់មតិខ្លះទៀត ក៏បាននិយាយថា ការប្រកួតលើកនេះ ជីលី ដូចជាខ្សោយសំឡេងគាំទ្រ ហាក់មិនសូវផ្ទុះខ្លាំងដូចកាលពីស្រីស្អាត លីវ ជីលី ប្រកួតឈ្នះមកុដ Miss Grand កាលពីអំឡុងឆ្នាំ ២០២០។ យ៉ាងណាមិញទោះបីជាមានការវែកញែកបែបនេះពិតមែន តែចំពោះបវរកញ្ញាកម្ពុជារូបនេះ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តសម្រាប់ជ័យជំនះខាងលើ។
ចាប់អារម្មណ៍លើទស្សនៈរបស់កញ្ញា លីវ ជីលី នាងបានលើកឡើងដោយចិត្តត្រជាក់ថា «គោលដៅ នៃជីវិតចេះតែមានបន្តបន្ទាប់ ខ្ញុំដឹងខ្លួនឯងច្បាស់មកពីណា ទៅណា មកទីនេះដើម្បីអ្វី ខ្ញុំបានជ្រះថ្លាជាមួយព្រះធម៌ រៀនអប់រំចិត្ត អ្វីដែលនាងខ្ញុំមាន(សីលធម៌ សច្ចធម៌ មេត្តាធម៌ គុណធម៌ ព្រហ្មវិហារធម៌) ទាំងអស់នេះធ្វើឲ្យខ្ញុំជាមនុស្សមិនចេះសម្ដែង ព្រោះស្លាប់ទៅក៏ទៅវិញតែឯង គ្មាននរណាមកស្លាប់ជាមួយយើងនោះទេ»។
លីវ ជីលី បានសង្កត់ធ្ងន់ថា សាងបាបបានបាប សាងបុណ្យបានបុណ្យ ហើយកុំតូចចិត្តហេតុអ្វីគេស្អាតយើងមិនស្អាត ហេតុអ្វីគេមានយើងមិនមានដូចគេ ខំសាងតែអំពើល្អ ធ្វើបុណ្យឲ្យបាន។ ថ្វីត្បិតយ៉ាងណាក្តី លីវ ជីលី ពេលនេះបានក្លាយជាម្ចាស់មកុដក្នុងការប្រកួតកម្មវិធីថ្មីសំខាន់ជាលើកទី ១ នៅកម្ពុជា។ ពិសេសទៀតនោះ នាងនឹងដឹកដៃលោក វន សិលា ម្ចាស់ជ័យលាភីឯក Mister Supranational Cambodai 2023 ទៅកាន់ប្រទេសប៉ូឡូញ នាអំឡុងខែកក្កដខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ