Connect with us

ជីវិតកម្សាន្ដ

ផ្ទុះកក្រើក! វណ្ណថាន និង វណ្ណដា ពួតដៃគ្នាចេញបទ”កម្លោះស្រុកខ្មែរ” រ៉េបផ្អើលអ្នកគាំទ្រ

បានផុស

នៅ

កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ខណៈ​កំពូល​តារា​ចម្រៀង​រ៉េប វណ្ណដា បាន​ចាប់​ដៃ​គ្នា​សាង​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ថ្មី​មួយទៀត​ជាមួយ​លោក វណ្ណ​ថាន ក្នុង​បទ​”​កម្លោះ​ស្រុក​ខ្មែរ​” ដែល MV បទ​នេះ មាន​ការ​ច្រៀង​បញ្ចូល​ការ​រ៉េប​យ៉ាង​ពីរោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​កាលពី​យប់​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ ២០២៣ ថ្មីៗ​នេះ នៅ​លើ​ទំព័រ​ផេក​ផ្លូវការ​ផលិតកម្ម “បារមី​” បាន​ទម្លាយMV បទ​ថ្មី មាន​ចំណងជើង​ថា «​កម្លោះ​ស្រុក​ខ្មែរ» ជា​ការ​ច្រៀង​រួម​គ្នា​រវាង​តារា​ចម្រៀង​រ៉េ​ប វណ្ណដា និង វណ្ណ​ថាន ខណៈ​បទ​នេះ​កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ ពិសេស​មិត្តៗ​យុវវ័យ ដោយ​ក្នុង​នោះ​មាន​ការ​លើក​ឡើង​ថា ពិធី​ចូលឆ្នាំ​ខ្មែរ​នេះ គឺ​ដឹង​តែ​រាំ​លេង​សប្បាយ​ផ្អើល​ភូមិ​ហើយ។

ប្រាកដ​ណាស់​ស្រប​ពេល​បទ​«​កម្លោះ​ស្រុក​ខ្មែរ» ទើបតែ​រយៈពេល​ខ្លី​ប៉ុណ្ណា សន្ទុះ នៃ​ការ​គាំទ្រ បាន​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់។ លើស​ពី​នេះ មិន​ត្រឹមតែ​បទ«កម្លោះស្រុក​ខ្មែរ​» ពី វណ្ណដា និង វណ្ណ​ថាន ទេ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន បើ​ងាក​ទៅ​បទ​ផ្សេងៗ​របស់​ផលិតកម្ម​”​បារមី​” ដើម្បី​អបអរ​ចូលឆ្នាំ​ខ្មែរ​មាន​ដូចជា «ក្រមុំ​បារមី​» ពី​កញ្ញា ឡូ​រ៉ា ម៉ម , កៅ សុភា , ស៊ូ ស៊ី​រី​កា និង​បទ​«​សង្ក្រាន្ត Jersey» ពី​ក្រុម Polarix -​ប៉ូ​ឡា​រិច ក៏​ទទួល​បាន​ការ​គាំទ្រ​ដូចគ្នា។

អ្នកលេង​បណ្ដាញ​សង្គម​បាន​រំពឹង​ថា តាមរយៈ​បទចម្រៀង​ខាង​លើ​នេះ ក្នុង​ឱកាស នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆាប់ៗ​ខាងមុខនេះ កាន់តែ​ផ្ទុះ​ខ្លាំង​លើស​ការ​រំពឹង​ទុក ដោយសារ​តែ​”កម្លោះ​ស្រុក​ខ្មែរ “​របស់ វណ្ណដា និង វណ្ណ ថាន គឺ​សាច់ភ្លេង​ពីរោះ​ខ្លាំង​លាយឡំ​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ ថែមទាំង​មាន​ឃ្លា​រ៉េប នៅ​ក្នុង​បទ​ចម្រៀង​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម