ជីវិតកម្សាន្ដ
តារាកំប្លែងហុងកុង Richard Ng ទទួលមរណភាពក្នុងវ័យ ៨៤ ឆ្នាំ
លោក Richard Ng Yiu Hon ដែលគ្រប់គ្នាភាគច្រើនស្គាល់គាត់ថាជាតារាកំប្លែងដ៏ល្បីល្បាញកាលពីជំនាន់មុនបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ ក្នុងវ័យ ៨៤ ឆ្នាំ បន្ទាប់ពីបេះដូងឈប់ដើរក្នុងមន្ទីរពេទ្យមួយកន្លែង ខណៈគ្រួសាររបស់លោកត្រូវគ្រូពេទ្យផ្ដល់ដំណឹងតាមទូរស័ព្ទដើម្បីមកមើលមុខសពជាលើកចុងក្រោយ ។

យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា Richard បានទទួលមរណភាពនៅមន្ទីរពេទ្យមួយកន្លែង ទោះបីគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏បេះដូងរបស់គាត់លែងលោតហើយ ។
ងាកទៅកាន់ឆ្នាំ ២០២១ វិញ លោក Richard ធ្លាប់ប្រាប់មហាជនថា ក្រលៀនរបស់ខ្លួនដំណើរការត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ហើយថែមទាំងតម្រូវឲ្យលាងឈាមទៀតផង សូម្បីគ្រូពេទ្យប្រចាំរបស់គាត់ក៏ប្រឆាំងនឹងការផ្លាស់ប្ដូរក្រលៀនដែរ ធ្វើឲ្យសុខភាពរបស់លោកមិនអាចត្រឡប់មកដូចដើមឡើយ ។

ដោយឡែកតារាកំប្លែងវ័យ ៨៣ ឆ្នាំខាងលើមានឈ្មោះល្បីដំបូងមកពីការថតរឿងកំប្លែងរបស់លោក Michael Hui ឆ្នាំ ១៩៧៦ គឺរឿង Private Eyes ជាមួយតារាសម្ដែង Sammo Hung និងរឿងដែលល្បីបំផុតគឺ “តារាសំណាង” ឆ្នាំ ១៩៨៣ ជាមួយ Sammo, Charlie Chin, Stanley Fung និង John Shum ។

លើសពីនេះគាត់បានទទួលពានរង្វាន់ដល់ទៅពីរឯណោះសម្រាប់ “តារាសម្ដែងល្អបំផុត” នៅកម្មវិធីពានរង្វាន់ភាពយន្តហុងកុងសម្រាប់ការដើរតួក្នុងរឿង “តារាសំណាង” និង “Beyond the Sunset ឆ្នាំ ១៩៨៩” ៕
ចុចអាន ៖ លោក Ryuichi Sakamoto តន្ត្រីករអេឡិចត្រូនិកជប៉ុនដ៏ល្បី ទទួលមរណភាពនៅអាយុ ៧១ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ