ជីវិតកម្សាន្ដ
Lee Seung Gi ចាយលុយជាង ១០ ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍
ប្តីប្រពន្ធតារាសម្តែង Lee Seung Gi និង Lee Da In បានរៀបការកាលពីពេលថ្មីៗនេះ ក្នុងពិធីមង្គលការរបស់តារា ល្បីទាំងពីររូបនេះត្រូវបានឲ្យដឹងថាត្រូវចំណាយប្រាក់អស់ជាង ១០ ម៉ឺនដុល្លារអាមេរិក ។
តារាល្បីទាំងពីរបានរៀបការនៅសណ្ឋាគារប្រណិតមួយគឺ Grand InterContinental Seoul Parnas ដ៏ប្រណិត ជាពិសេស សាលអាពាហ៍ពិពាហ៍អាចផ្ទុកភ្ញៀវបានរហូតដល់ ៩៤០ នាក់ ហើយតម្លៃអប្បបរមាសម្រាប់ការកក់បន្ទប់ Grand Ballroom នេះគឺ ៧៦,០០០ ដុល្លារ។ បន្ទប់រៀបមង្គលការរួមមាន ច្រកទ្វារផ្កាដ៏ស្រស់បំព្រងដែលរៀនចំដោយផ្កាស្រស់និងចង្កៀងបំភ្លឺការតុបតែងមង្គលការមានតម្លៃចន្លោះពី ១៤ ៤០០ ដល់ ១៧ ៥០០ ដុល្លារ ។
គូស្នេហ៍ទាំងពីរក៏បានចាត់ចែងភ្ញៀវរបស់ពួកគេនូវម្ហូបប្រណិត ចាប់ពីបង្កងចំហុយរហូតដល់សាច់គោអាំងបែបហុងកុង ដោយម៉ឺនុយមុខម្ហូបនីមួយៗសុទ្ធសឹងតែត្រូវបានគេដឹងថាជាម្ហូបដែលមាន តម្លែថ្លៃបូករួមសេវាកម្មដ៏ប្រណិត។ ផ្អែកលើមុខម្ហូបដែលមានមនុស្សចូលរួមប្រហែល ៧០០ នាក់ តម្លៃម្ហូបត្រូវបានគេនិយាយថាប្រហែល ៩៨,៨០០ ដុល្លារ ។
លើសពីនេះ គូស្នេហ៍មួយគូនេះក៏ចេញថ្លៃចំណាយឲ្យក្រុមការងាររៀបចំដំណើរការពិធីមង្គលការ អស់ប្រមាណជាង ៣,៣៤០ ដុល្លារ នេះបូកនឹងការចំណាយលើការរៀបចំកាដូអំណោយអរគុណ ដែលផ្ញើជូនភ្ញៀវចំនួន ៧០០ នាក់ដែលចូលរួមក្នុងពិធីមង្គលការ ។
ដូច្នេះហើយ បើតាមអ្នកជំនាញប្តីប្រពន្ធតារាសម្តែង Lee Seung Gi និង Lee Da In បានចំណាយ ប្រាក់ប្រមាណ ១៥២,០០០ ដុល្លារ ក្នុងថ្ងៃពិសេសបំផុតនៃជីវិតរបស់ពួកគេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ភរិយារបស់តួឯកប្រុសរឿង “មនុស្សកញ្ជ្រោង” ទម្លាយពីប្រភពមកុដពាក់ក្នុងថ្ងៃមង្គលការ
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច