ជីវិតកម្សាន្ដ
Aum ប្រែសម្រស់មើលលែងស្គាល់ តែមហាជនចាប់អារម្មណ៍បុរសអ្នកជំនួញពាន់លានថតកៀកកើយ
តារាសម្ដែងនិងជារៀមច្បងក្នុងវិស័យសិល្បៈ Aum Patcharapha បានទម្លាយរូបភាពមួយចំនួនក្នុងពិធីជប់លាងឯកជន រហូតទទួលការសរសើរលើសម្រស់ថ្មីចេស ខណៈមហាជនមួយចំនួនងាកទៅចាប់អារម្មណ៍បុរសអ្នកជំនួញពាន់លានធ្លាប់មានព័ត៌មានផជាមួយនាង។

កាលពីពេលថ្មីៗនេះ Aum Patcharapha បានតុងតែងខ្លួនយ៉ាងស្រស់ស្អាត ដើម្បីទៅទទួលទានអាហារពេលល្ងាចជាមួយក្រុមមិត្តភ័ក្ដិក្នុងនាមជាមនុស្សស្រីនៅលីវគ្មានគូគាប់ទ្រនាប់ចិត្តណាដូចពីមុនទេ។ ជាមួយនឹងរូបរាងដ៏អស្ចារ្យនាយប់នោះ នាងបានស្លៀករ៉ូបពណ៌បៃតងវែងអន្លាយ ប៉ុន្តែកាន់តែពិសេសនោះគឺឈុតមួយនេះបានបង្ហាញឲ្យឃើញដើមទ្រូង និងបង្អួតចង្កេះដ៏សិចស៊ី។ លើសពីនេះ Aum ក៏បានធ្វើម៉ូដសក់ឃ្យូតៗមើលទៅនាងកាន់តែក្មេងជាងវ័យ ស្របពេលដែលវាក្លាយជារូបភាពមួយដែលអ្នកគាំទ្ររពេញចិត្តជាខ្លាំងលើ Instagram ផ្ទាល់ខ្លួនរបស់នាង។

ក្រៅពីមានទស្សនិកជនសរសើរសម្រស់ Aum ក្នុងនោះម្នាក់ៗក៏ចាប់អារម្មណ៍នឹងបុរសវ័យក្មេងដែលបានថតជាមួយនាង នោះគឺអ្នកជំនួញពាន់លាន Nin Chanin Teerattanachai ដែលត្រូវទស្សនិកជនស្គាល់យ៉ាងច្បាស់ថាលោកគឺជានាំចូលឧបករណ៍អគ្គិសនីក្នុងឧស្សាហកម្ម និងជាម្ចាស់សណ្ឋាគារដ៏ល្បីល្បាញមួយនៅប៉ាតាយ៉ាផងដែរ។ ទោះយ៉ាងណា បុរសអ្នកជំនួញរូបនេះក៏ធ្លាប់ថតរូបកៀកកើយនឹង Aum កាលពីមុនដែរ រហូតឈានដល់ធ្លាយចចាមអារ៉ាមថាពួកគេគឺជាគូស្នេហ៍នឹងគ្នាថែមទៀតផង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ុស្តិ៍លេខ ៧ លុបពាក្យចចាមអារ៉ាមដែលថា Aum នឹងប្ដូរទ្រនំថ្មី ក្រោយចប់កុងត្រាភ្លាមៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ