ជីវិតកម្សាន្ដ
ភាពយន្តខ្នាតធំរបស់ Weir ចាក់បញ្ចាំងថ្ងៃដំបូង រកចំណូលបានជាង ៩លានបាត
បន្ទាប់ពីរឿបការរួច ទស្សនិកជនមិនសូវឃើញវត្តមានរបស់តារាសម្ដែង Weir Sukolwat លេចមុខលើអេក្រង់ឡើយ មិនថាក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំ ឬស្ពតពាណិជ្ជកម្មនោះទេ។ ក្រោយរៀបការ តារាប្រុសរូបនេះ ធ្លាប់ប្រាប់ថា លោកនឹងផ្អាកពីសិល្បៈមួយរយៈ ដើម្បីយកពេលថែទាំគ្រួសារ ជាពិសេសកូនស្រីដំបូង ដែលទើបសម្រាលបានជាង ៤ខែ។

យ៉ាងណាមិញ ថ្មីៗនេះ Weir Sukolwat បានបង្ហាញខ្លួនសម្ពោធភាពយន្តខ្នាតធំបែបរន្ធត់រឿង “Home For Rent” (ផ្ទះជួល) ដែលលោកបានសម្ដែងជាតួឯកជាមួយជាតារាស្រី Mew Nittha។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅថ្ងៃដំបូងនៃការចាក់បញ្ចាំងរឿង “Home For Rent” ត្រូវប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ភាពយន្តនេះរកចំណូលបានច្រើនជាងគេ ស្ថិតនៅលំដាប់ទីមួយ ដោយចំណូលដែលទទួលបានគឺ ៩.១លានបាត (ប្រហែល ២៦៥,២១០ដុល្លាអាមេរិក) ។

ក្រោយទទួលបានការគាំទ្រលើសការរំពឹងទុក ខាងផលិតកម្ម និងស្ទូឌីយោ ក៏ដូចជាតួឯកប្រុស បានចេញមុខសម្ដែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណដល់ទស្សនិកជន ដែលចូលចិតរ្តភាពយន្តថ្មីនេះ។ ដោយឡែកទស្សនិកជនដែលទៅទស្សនាផ្ទាល់នាំគ្នាបញ្ចេញយោបល់ថា Weir នៅតែសម្ដែងបានល្អ សក្តិសមជាតារារៀមច្បង៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្វាមីភរិយា Patricia-Note រៀបចំពិធីប្រកាសភេទកូនដំបូង ដែលត្រូវស្នងមរតក
ចុចអាន៖ Taylor Swift ប្រេះឆាជាមួយមិត្តប្រុស ក្រោយទាក់ទងគ្នា៦ ឆ្នាំ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?