Connect with us

ជីវិតកម្សាន្ដ

ឯម រៀម សុំទោសមហាជន និងសន្យាមិនធ្វើឲ្យប៉ះពាល់ដល់សង្គមទៀតទេ

បានផុស

នៅ

បន្ទាប់ពី​រង​ព្រនង់​រិះគន់​ដោយ​មិន​សំចៃ​មាត់​ពី​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ដែល​បាន​បង្ហោះ​ខ្លឹមសារ​ពាក់ព័ន្ធ​”បេះដូង​ក្រដាស ១ លាន​” នៅមុខ​ប្រាសាទ​ខេត្ត​សៀមរាប​នោះ ពេលនេះ​លោក ឯម រៀម បាន​ចេញ​មុខ​សុំទោស​មហាជន​ជា​សាធារណៈ​នូវ​រាល់​កំហុស​ឆ្គង​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​ដែល​អ្នក​ច្នៃ​ម៉ូដ​លោក ឯម រៀម បាន​សរសេរ​សុំទោស​មហាជន​បាន​លើក​ឡើង​ថា «សូម​អភ័យ​ទោស​ពី​បងប្អូន ន័យ​ដែល​ខ្ញុំ​បាន​សរសេរ Caption ខុស​អត្ថន័យ​របស់ ១ លាន​បេះដូង​កាត់​បត់​កាល​ម្សិលមិញ ហើយ​ខ្ញុំ​ក៏បាន​កែសម្រួល​រួច Caption ឡើងវិញ​ហើយ។ ដូចនេះហើយ​សូម​ខន្តី និង​អភ័យ​ផង ដោយ​ខ្ញុំ​មិន​បាន​ពិចារណា ហើយ​ពី​ពេលនេះ​ទៅ​សន្យា​ថា នឹង​ធ្វើ​សិល្បៈ​របស់ខ្ញុំ និង​មិន​ប៉ះពាល់​ដល់​សង្គម​ឡើយ»។

សូម​ជម្រាប​ថា ការ​សុំទោស​របស់​លោក ឯម រៀម នេះ ធ្វើឡើង​បន្ទាប់ពី​ត្រូវ​បាន​មហាជន​ផ្ទុះ​ការ​រិះគន់​ជាថ្មី​កក្រើក​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២៣ ក្រោយ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​បាន​ធ្វើការ​បង្ហោះ​ខ្លឹមសារ​ពាក់ព័ន្ធ​ការ​រៀបចំ​ដាក់​តាំង​លម្អ​បេះដូង​ក្រដាស ១ លាន​បេះដូង នៅ​ទឹកដី​ខេត្ត​សៀមរាប ក្នុង​ន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បេះដូង​មហាជន។

ខ្លឹមសារ​លោក ឯម រៀម បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​មិន​ពេញចិត្ត និង​រិះគន់​កើតឡើង​ដូច​ទឹកបាក់​ទំនប់​ដោយសារតែ​លោក​លើក​ឡើង​ថា “១ លាន​បេះដូង​ក្លែងក្លាយ បើជា​ថវិកា​រដ្ឋ សូម​ចូលរួម​សោកស្ដាយ​ណាស់​”។ ក្រោយ​មក​ទៀត​លោក ឯម រៀម ប្ដូរ​ខ្លឹមសារ​វិញ​ថា “១ លាន​បេះដូង​ក្លែងក្លាយ បើ​ជា​ថវិកា​រដ្ឋ សូម​ចូលរួម​សោកស្ដាយ តែ​បើ​ជា​ទឹកចិត្ត​របស់​បងប្អូន មិន​គួរ​ធ្វើ​នៅ​ទីនេះ​”។ ចំណែក​ខ្លឹមសារ​បន្ទាប់ លោក ឯម រៀម និយាយ​ថា ១ លាន​បេះដូង​ចម្រុះ​ពណ៌៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម