Connect with us

ជីវិតកម្សាន្ដ

BLACKPINK នឹងធ្វើជាភ្ញៀវនៅក្នុងកម្មវិធី ‘Carpool Karaoke’ របស់អាមេរិក

បានផុស

នៅ

ក្រុមចម្រៀងនារី BLACKPINK គ្រោងនឹងធ្វើជាភ្ញៀវកិត្តិយសក្នុងវគ្គ ‘Carpool Karaoke’ នៃកម្មវិធី ‘The Late Late Show With James Corden’ ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមការរាយការណ៍របស់ Billboard បានឲ្យដឹងនៅថ្ងៃ ៧ ខែមេសា ថាក្រុមចម្រៀងនារី BLACKPINK នឹងបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ‘The Late Late Show With James Cor den’ សម្រាប់វគ្គពេញនិយម ‘Carpool Karaoke’ ។ តាមពិតទៅ BLACKPINK នឹងក្លាយជាភ្ញៀវចុងក្រោយមួយក្នុងចំណោមភ្ញៀវចុងក្រោយបីនាក់ដែលបង្ហាញខ្លួននៅកម្មវិធីនេះ ។

មុនពេលកម្មវិធី ‘The Late Late Show With James Corden’ នឹងបញ្ចប់នៅថ្ងៃទី ២៧ ខែមេសា បច្ចុប្បន្ននេះ កាលបរិច្ឆេទចាក់ផ្សាយពិតប្រាកដសម្រាប់វគ្គពិសេស ‘Carpool Karaoke’ របស់ BLACKPINK ជាមួយ James Corden មិនត្រូវបានបញ្ជាក់នៅឡើយទេ ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេសម្រាប់ BLACKPINK ដែលបង្ហាញខ្លួនក្នុងកម្មវិធី “The Late Late Show With James Corden” នោះទេ ។ នៅក្នុងឆ្នាំ ២០១៩ សមាជិក Jennie, Jisoo, Lisa និង Rose បានសម្តែងបទចម្រៀងទោលរបស់ពួកគេ “Kill This Love” នឹងចូលរួមលេងហ្គេម “Flinch” នៃកម្មវិធីនេះផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Lee Seung Gi ចាយលុយជាង ១០ ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម