ជីវិតកម្សាន្ដ
Lisa នឹងសហការផលិតបទចម្រៀងជាមួយ Taeyang ក្នុងអាល់ប៊ុមថ្មី
Lisa សមាជិកក្រុម BLACKPINK នឹងចូលរួមការសហការផលិតបទចម្រៀងថ្មីរបស់ Taeyang សមាជិក BIGBANG ដែលគ្រោងនឹងចេញផ្សាយនៅចុងខែនេះ។

យោងទៅតាមការចុះផ្សាយរបស់គេហទំព័រOSEN កាលពីថ្ងៃទី ១១ ខែមេសា បានឲ្យដឹងថា Lisa សមាជិកក្រុម BLACKPINK នឹងចូលរួមសហការគ្នាក្នុងអាល់ប៊ុមថ្មីរបស់ Taeyang ។ ត្រូវបានគេនិយាយថា Lisa នឹងបង្ហាញខ្លួនជាពិសេសនៅក្នុង MV សម្រាប់បទចម្រៀងនាំមុខ។ ជាមួយគ្នានេះ មុនពេល Taeyang ផ្លាស់ទៅផលិតកម្ម THE BLACK LABEL លោកគឺជាមិត្តរួមការងាររបស់ Lisa ក្នុងផលិតកម្ម YG Entertainment ។

ទន្ទឹមនឹងនោះ ការបង្ហាញវត្តមានរបស់ Lisa ក្នុងការសហការគ្នាជាលើកដំបូងតាមរយៈអាល់ប៊ុមនាពេលខាងមុខរបស់ Taeyang បានធ្វើឲ្យអ្នកគាំទ្រទន្ទឹមរងចាំសកម្មភាពទោលរបស់នាងជាមួយជំនាញរាំប្លែកៗ និងការរ៉េបនៅក្នុង MV បទចម្រៀងថ្មីរបស់ Taeyang ផងដែរ ។

យ៉ាងណាមិញ មានអ្នកគាំទ្រ K-pop ជាច្រើនបានសន្និដ្ឋាន MV បទចម្រៀងថ្មីរបស់ Taeyang ដែលសហការ Lisa នឹងបង្កើនចំណាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះសិល្បករទាំងពីររូបនេះមានការជំនាញរាំដូចគ្នានិងបូករួមជាមួយប្រជាប្រិយភាពអ្នកទាំងពីរថែមទៀត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Ravi សមាជិកក្រុម VIXX នឹងបង្ហាញខ្លួននៅតុលាការ ក្រោយរឿងអាស្រូវគេចមិនចូលបម្រើយោធា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ