Connect with us

ជីវិតកម្សាន្ដ

ដោយសារតែនៅថៃក្ដៅខ្លាំង Pancakes ស្លៀកឈុតសិចស៊ីលែងខ្វល់

បានផុស

នៅ

ព្រោះអាកាសធាតុនៅប្រទេសថៃក្តៅខ្លាំង តារាសម្ដែង Pancake Khemanit បានសម្រចជ្រើសរើសឈុតហែលទឹកដ៏សិចស៊ីស្លៀក និងប្រឡែងលេងជាមួយឆ្កែជាទីស្រឡាញ់​របស់នាង​ដើម្បី​បន្ថយ​កម្ដៅ​ ដែលតាមធម្មតានាងតែងស្លៀកឈុតសាមញ្ញប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រៀមច្បងរូបនេះបាន​ជ្រើស​រើស​ស្លៀក​ពាក់​ពណ៌​ខៀវ​ភ្លឺ​មួយ​ឈុត អមនឹង​សំពត់​ខ្លី​ពណ៌​សលើដងខ្លួនកាន់តែបន្ថែម​ភាព​គួរឲ្យ​ស្រលាញ់លើសមុន​ បើទោះបីជារៀបការក្លាយជាភរិយាគេហើយក្ដី។ តាមរយៈរូបភាព​ប៉ុន្មាន​សន្លឹក​​នេះ​ធ្វើឲ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ​ពេញចិត្ត​ ព្រោះ​យូរៗ​ម្តង​គេ​ឃើញ​Pancake ក្នុង​ឈុត​ហែល​ទឹក​ ទោះ​​មិន​ស្រើបស្រាល តែបានបង្ហាញភាពទន់ភ្លន់​ដល់​ចិត្ត​អ្នក​ទស្សនាគ្រប់ៗគ្នា។

ទោះយ៉ាងណា ភាគច្រើនទស្សនិកជនតែងឃើញតារាសម្ដែង Pancake និយមស្លៀកសំលៀកបំពាក់រម្យទម​និងសុភាពៗ​ប៉ុណ្ណោះ​ ហើយក៏​កម្រ​ឃើញ​នាង​បង្ហាញ​ភាព​សិចស៊ី​នៅ​លើឆាក​ ឬ​តាម​ទី​សាធារៈ​ដូចគ្នា។ ប៉ុន្តែក៏មិនមែនជាលើកទីមួយដែលតារាស្រីរូបនេះបង្ហាញឈុតសិចស៊ី ព្រោះកាលកន្លងមកនាងក៏បានស្លៀកប៊ីគីនីទៅសមុទ្រ ហើយថតបង្អួតហ្វេនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នេះរូបពិតរបស់តារាសម្ដែង Min Pechaya កាលវ័យជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម