Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ​Kratae ប្រាប់ថា ចង់រៀបការនៅអាយុ ៣៧ឆ្នាំ

បានផុស

នៅ

ថ្លែងក្នុងបទសម្ភាន៍មួយនៅលើកញ្ចក់ទូរទស្សន៍ តារាចម្រៀងថៃ Kratae Rsiam បានប្រាប់ថា ក្នុងរវាងពីរឆ្នាំទៀត ពោលគឺនៅពេលនាងឈានដល់វ័យ ៣៧ឆ្នាំ នាងចង់រៀបការ សាងគ្រួសារតូចមួយ​ដូចគេដូចឯងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធី Zab Talk Show នៅលើប៉ុស្តិ៍លេខ ៣១ ដែលមានតារាស្រី Kratae ជាភ្ញៀវកិត្តិយស នាងបានទម្លាយអារម្មណ៍ដែលត្រូវគេរិះគន់ពាក់ព័ន្ធនឹងស្ទីលតែងខ្លួនសិចស៊ីរបស់ខ្លួន ព្រមទាំងលាតត្រដាងពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនមួយចំនួនផងដែរ។ ​

ដូចដែលនាងធ្លាប់សរសេរលើបណ្ដាញសង្គមកន្លងមក នាងមិនខ្វល់អ្នករិះគន់នោះទេ ព្រោះមួយថ្ងៃៗនាងរវល់តែរឿងរកលុយចិញ្ចឹមខ្លួនឯង និងគ្រួសារប៉ុណ្ណោះ។ ទោះយ៉ាងណា តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានអរគុណដល់អ្នករិះគន់ក្នុងន័យស្ថាបនា ដែលបានជួយឱ្យនាងអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងអភិវឌ្ឍខ្លួនបន្ថែមទៀត។

ជាមួយគ្នានោះ Kratae ប្រាប់ត្រង់ៗថា ខ្លួនចង់សាងគ្រួសារ អំឡុងពេលពីរឆ្នាំខាងមុខ ហើយថែមទាំងចង់បានកូនភ្លោះទៀតផង ក្រោយពេលរៀបការរួច។ ថ្វីត្បិតនិយាយបែបនេះក្ដី ប៉ុន្តែនាងបញ្ជាក់បន្ថែមថា គោលដៅរបស់នាងពេលនេះគឺរឿងរកលុយឱ្យបានច្រើនសិន។ ដោយឡែកចំពោះរឿងដែលថា នាងមានមិត្តប្រុសឬអត់ ហើយមិត្តប្រុសរបស់នាងជានរណា តារាស្រីរូបនេះ មិនបានបង្ហើបអ្វីឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយរងមតិរិះគន់រឿងសិចស៊ីជ្រុល Kratae បញ្ចេញសារចាក់ដោតមួយឃ្លា

ចុចអាន៖ រូបវ័យជំទង់ និងបច្ចុប្បន្នរបស់ Prang ខុសគ្នា ១៨០ដឺក្រេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម