Connect with us

ជីវិតកម្សាន្ដ

សុខ ស្រីម៉ុច រំពឹងក្រសោបបានទីផ្សារសិល្បៈឡើងវិញ

បានផុស

នៅ

តារា​សម្ដែង​រូប​ស្រស់​សម្ដី​ផ្អែម​កញ្ញា សុខ ស្រីម៉ុច បាន​ដាក់​ក្តី​សង្ឃឹម​លើ​ទីផ្សារ​សិល្បៈ​ឡើង​វិញ បន្ទាប់ពី​ឱកាស នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ។ ខណៈ​បច្ចុប្បន្ន​ទាំង​សិល្បៈ និង​ការងារ​រកស៊ី​ផ្ទាល់ ហាក់​មាន​ការ​មមាញឹក​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព សុខ ស្រីម៉ុច នេះ បាន​ធ្វើឡើង​នា​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញ។ ស្រីម៉ុច បាន​បន្ត​ថា អាជីព​សិល្បៈ​នាង​សព្វថ្ងៃ​មាន​ភាព​រវល់​ខ្លះៗ តែ​មិន​ដូច​មុន​ទេ ព្រោះ​រវល់​ការងារ​រកស៊ី ដូច្នេះ​គឺ​មិន​សូវ​ទទួល​ការងារ​ចេញ​សម្ដែង​ឡើយ។

កញ្ញា សុខ ស្រី​ម៉ុ​ច និយាយ​ទៀត​ថា ថ្វីត្បិត​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​បន្តិច​មែន តែ​សម្រាប់​មុខរបរ​ផ្ទាល់​ខ្លួន​ខាងក្រៅ គឺ​នៅតែ​មមាញឹក​ជា​ធម្មតា។ បន្ថែម​ពី​នេះ កញ្ញា ស្រីម៉ុច បាន​លើក​ឡើង​ថា អំឡុង​ពេលនេះ​មាន​ផលិតករ និង​អ្នកដឹកនាំ​រឿង​មួយ​ចំនួន បាន​ទាក់ទង​មក​នាង​ជា​បន្តបន្ទាប់។

អ្នកគាំទ្រ​កត់សម្គាល់​ឃើញ​ថា តារា​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច បច្ចុប្បន្ន​មាន​ការ​ប្រែប្រួល​ខ្លាំង​ទាំង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ភាព​ហ៊ឺហា​ប្រើប្រាស់​របស់​មានតម្លៃ​ថ្លៃៗ មិន​ចាញ់​តារា​ស្រី​ឯទៀត​នោះ​ទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏​កាន់តែ​មាន​ភាព​សិច​ស៊ី​ស្រស់​ស្អាត​ខ្លាំង​ជាង​មុន​ទៀត​ផង។

ការ​រក្សា​បាន​ទីផ្សារ​សិល្បៈ​នា​ពេលនេះ ក៏​ត្រូវ​ទស្សនិកជន​មួយ​ចំនួន​យល់​ថា នាង​នៅតែ​អាច​ក្តាប់​បាន​ឱកាស​ចេញ​កើប​លុយ​ដើម្បី​តម្រូវ​ជីវភាព និង​ភាព​ហ៊ឺហា​ប្រចាំថ្ងៃ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌពោធិ៍សែនជ័យ
សន្តិសុខសង្គម៤ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបញ្ហាទឹកស្អុយហៀរចេញពីលូមកលើផ្លូវក្នុងភូមិទួលពង្រ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌា រំពឹង​លក់​មីស៊ីល​ឲ្យ​ហ្វីលីពីន​ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋកំពុងធ្វើសេចក្ដីព្រាង អភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មផែទន្លេ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសថ្កោលទោស និងប្តេជ្ញាចូលរួមគ្រប់សកម្មភាពកំចាត់គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៣៣ នាទីutes មុន

នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម