ជីវិតកម្សាន្ដ
ផលិតកម្ម YG៖ ពាក្យចចាមអារ៉ាមថា Rosé ប្រើប្រាស់គ្រឿងញៀន ជារឿងគួរឱ្យអស់សំណើច
ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានប្រឈមនឹងពាក្យចចាមអារ៉ាមដែលថា នាងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែភ្លាមៗផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមទាំងនោះ និងបាននិយាយថា វាជាគួរឱ្យអស់សំណើចណាស់។
កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ លោក Riccardo Tisci អតីតប្រធានផ្នែកច្នៃម៉ូដរបស់ប្រេន Burberry បានចែករំលែករូបថតពីការទៅទស្សនាវិមានដ៏ប្រណីត និងល្បីល្បាញ ដែលជាកម្មសិទ្ធិរបស់អ្នកច្នៃម៉ូដ និងសហគ្រិន Eva Chow ស្របពេលដែល Rosé និងតារាសម្ដែង Kang Dong Won គឺជាភ្ញៀវក្នុងចំណោមភ្ញៀវទាំងអស់។
នៅក្នុងរូបថតនោះ អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ថា ពួកគេបានឃើញភស្តុតាងនៃគ្រឿងញៀននៅលើតុ រួមទាំងម្សៅពណ៌សផងដែរ។ បន្ទាប់ពីរូបថតត្រូវបានបង្ហោះ និងពាក្យចចាមអារ៉ាមអំពីការប្រើប្រាស់គ្រឿងញៀនត្រូវបានផ្សព្វផ្សាយលោក Riccardo បានលុបចោលការបង្ហោះភ្លាមៗ។
មកដល់ថ្ងៃទី១៣ ខែមេសា ផលិតកម្ម YG Entertainment បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះជាមួយនឹងសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយពន្យល់ថា ពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមគួរឱ្យចង់សើច ត្បិតវាជារឿងមិនពិតសូម្បីបន្តិច។
នៅក្នុងសេចក្តីថ្លែងការណ៍ ផលិតកម្ម YG Entertainment បានបញ្ជាក់ថា “យើងកំពុងបន្តចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលបំពានសិទ្ធិ និងឯកជនភាពរបស់សិល្បកររបស់យើង។ បច្ចុប្បន្នយើងកំពុងតាមដាន និងស្វែងរកអ្នកដែលបង្កើត និងកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់អំពីសិល្បកររបស់យើង។ យើងនឹងមិននៅស្ងៀម ហើយប្រឆាំងពេញទំហឹង” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយរូបភាពរបស់ Rosé ផ្ទុះការសង្ស័យថា នាងប្រើប្រាស់គ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា