ជីវិតកម្សាន្ដ
តារាស្រី អឿន ម៉ូលីកា អះអាងថា ថ្វីត្បិតជួបបញ្ហាវិបត្តិកូវីដ-១៩ តែអាជីវកម្មអនឡាញបានដំណើរការដោយរលូន
ភ្នំពេញ ៖ ជាការកត់សម្គាល់អំឡុងពេលដែលកើត មានបញ្ហានៃជំងឺដ៏កាចសាហាវកូវីដ-១៩គេសង្កេត ឃើញតារាសម្តែង-ចម្រៀងប្រុសស្រីមួយចំនួនហាក់ស្ងប់ស្ងាត់ស្បើយពីការងារសិល្បៈស្ទើរទាំងស្រុងតែម្តង ខណៈក្នុងចំណោមនោះដែរ ក៏មានអ្នកសិល្បៈខ្លះទៀតបានងាកខ្លួនមកចាប់អាជីពលក់ផលិតផលតាមអនឡាញយ៉ាងផុសផុលផងដែរ។

ការងាកខ្លួនមកចាប់អាជីពលក់ផលិតផលអនឡាញនាអំឡុងពេលសម័យកាលជំងឺកូវីដ១៩-ពីសំណា ក់តារាប្រុស-ស្រីរបស់ខ្មែរនេះដោយសារតែយល់ឃើញថា មានតែវិស័យនេះទេដែលអាចជួយផ្តល់ប្រាក់ចំណូលដល់ពួកគេអំឡុងពេលការងារសិល្បៈ ត្រូវបានផ្អាកមួយរយៈពេលកន្លងមកនោះ។

ដោយឡែកបើងាកមកចាប់អារម្មណ៍លើអាជីពលក់អនឡាញពីសំណាក់អតីតតារាចម្រៀងRock អ្នក នាង អឿន ម៉ូលីកា បានអះអាងប្រាប់ឲ្យដឹងថាបើ ទោះជាស្ថានភាពកូវីដ១៩នៅមិនទាន់ស្ងាត់មែនតែការលក់របស់នាងនៅតែដំណើរការយ៉ាងរលូនជាមួយការគាំទ្រពីអតិថិជនជាច្រើន។

ជាការពិតបើតាមការសង្កេតឃើញអតីតតារាចម្រៀងRockអ្នកនាង ម៉ូលីកា បច្ចុប្បន្នគឺនាងមិនបានបន្ធូរដៃឡើយ ក្នុងការធ្វើមុខជំនួញពោលផ្ទុយទៅវិញនាងកាន់តែសម្រុកបុករហូតផ្អើលកក្រើកដល់ទីផ្សា រនៅខេត្តសៀមរាប ,ប៉ោយប៉ែត និងថៃ ទៀតផងតា មរយៈការបញ្ចេញផលិតផលថ្មីទើបដែលផ្ដល់ជូននូវស្បែកពីខ្មៅទៅស។

អ្នកនាង ម៉ូលីកា បានឲ្យដឹងទៀតថា ចំពោះផលិតផលប្រភេទថ្មីដែលនាងទើបនាំចូលមកថ្មីៗនេះគឺគ្រាន់តែដាក់លក់ទៅលើអតិថិជន៣នាក់ដំបូងនៅទីតាំងផ្សេងគ្នានោះ នាងត្រូវបានគេកុម្ម៉ង់ទិញច្រើនស្ទើរនឹកស្មានមិនដល់។ នាងថាពេលនេះ មានអតិថិជននិងអាជីករមួយចំនួនទៀតកំពុងបញ្ជាកុម្ម៉ង់ទិញជាបន្ដទៀត ដែលភាគច្រើនគឺពួកគេទិញចាប់ ពីម៉ឺនកំប៉ុងតែម្ដង ដើម្បីយកទៅចែកចាយនិងលក់បន្ដ។

តារាស្រីចិត្តធម៌អ្នកនាង អឿន ម៉ូលីកានិយាយបន្ថែមថា នេះគឺជាអ្វីដែលរូបនាងសប្បាយចិត្តព្រោះអតិថិជនមានទំនុកចិត្តចំពោះផលិតផលរបស់នាង ដែលទើបនាំចូលនេះ ហេតុនេះហើយបានជាធ្វើឲ្យមុខជំនួញលើវិស័យOnlineរបស់នាងកាន់តែឈាន ទៅមុខទៀតបើទោះជាពេលនេះជំងឺកូវីដ-១៩នៅ តែមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងក្ដី។

សូបបញ្ជាក់ដែរថា អ្នកនាង ម៉ូលីកា បានផ្អាកការចេញច្រៀងនិងសម្ដែងតាមឆាកតន្ដ្រីទាំងឡាយដោយងាកមករកស៊ីOnlineរយៈពេលជាង២ឆ្នាំនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងធ្វើឲ្យនាងស្ថិតក្នុងចំណោមអ្នកលក់ល្បីៗលើវិស័យមួយនេះ នឹងបានផ្លាស់ប្ដូរទាំងស្រុងនូវជីវភាពធ្លាប់តែលំបាកមកជាធូរធារខ្លាំង ព្រោះផលិតផលរបស់នាងមានអតិថិជនគាំទ្រជាបន្ដបន្ទាប់៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ