Connect with us

ជីវិតកម្សាន្ដ

Rosé និង Kang Dong Won ទំនងទាក់ទងគ្នាមែនហើយ ក្រោយ YG ចេញមុខឆ្លើយតប

បានផុស

នៅ

ក្រោយល្បីណាត់ជួបគ្នារវាង Rosé សមាជិកក្រុម BLACKPINK និងតារាសម្តែង Kang Dong Won រួចមក ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបទៅនឹងទំនាក់ទំនងស្នេហារបស់តារាទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Hankyung ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមដែលថា Rosé និង Kang Dong Won មានទំនាក់ទំនងស្នេហាដូច្នេះ “វាពិបាកក្នុងការបញ្ជាក់នូវពាក្យចចាមអារ៉ាមទាំងនោះ ព្រោះវាជាបញ្ហាឯកជនទាក់ទងនឹងសិល្បកររបស់យើង” ។

បន្ទាប់ឮការបញ្ជាក់មួយនេះ ហ្វេនៗកាន់តែសង្ស័យថា រវាង Rosé និង Kang Dong Won ទំនងជាណាត់ជួបគ្នាប្រាកដមែន ខណៈពេលពីកន្លងទៅ តារាទាំងពីររូបត្រូវគេចាប់បានតម្រុយជាច្រើនដង។

ដំបូងឡើយ ពាក្យចចាមអារ៉ាមត្រូវបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយចិន ដែលគេបានឃើញ Rosé និង Kang Dong Won បង្ហាញវត្តមានរួមគ្នានៅក្នុងពិធីជប់លៀងជាមួយអតីតនាយកប្រតិបត្តិ Burberry Riccardo។

ក្រោយមក អ្នកនិយមលេងអ៊ីនធឺណេត ចាប់ផ្តើមលើកឡើងពីកាលៈទេសៈផ្សេងៗដែលអ្នកទាំងពីរបញ្ចេញសកម្មភាពស្រដៀងគ្នាជាច្រើនរួមមានទាំង ពាក់ខ្សែកស្រដៀងគ្នា ពាក់អាវដូចគ្នា ហើយកាលពីមួយរយៈមុន Rosé បាន​ចូល​រួម​ក្នុង​ការ​បញ្ចាំង​ភាពយន្ត VIP ​រឿង Broker របស់តារាសម្ដែង Kang Dong Won ទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ផលិតកម្ម YG៖ ពាក្យចចាមអារ៉ាមថា Rosé ប្រើប្រាស់គ្រឿងញៀន ​ជារឿងគួរឱ្យអស់សំណើច

ចុចអាន៖ អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយដឹងថា Rain មានជំងឺធាត់មុនអាយុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម