Connect with us

ជីវិតកម្សាន្ដ

អាការតារាកំប្លែងថៃ Mum ក្រោយបាក់ឆ្អឹងជំនី ដោយសាររអិលជើងពេលលេងទឹកថ្ងៃបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

កាលពីថ្ងៃទី១៥ ខែមេសា តារាកំប្លែងថៃល្បីឈ្មោះ Mum Jokmok បានរអិលជើងដួល ខណៈកំពុងលេងទឹកសង្ក្រាន្ត បណ្ដាលឲ្យបាក់ឆ្អឹងជំនី ៣កន្លែង រហូតដល់ត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ពេលនេះ​ភរិយា​របស់​លោក​បាន​ប្រាប់​ពី​អាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយារបស់តារាកំប្លែងរូបនេះគឺអ្នកស្រី Endoo Wongkamlao បាន​អាប់ដេត​ជំងឺ​របស់​ស្វាមីតាម​រយៈ Instagram motjokmok ដោយ​បាន​បង្ហាញ​ពី​ឃ្លិបលោក​កំពុង​ដេក​សម្រាកនិង​ព្យាបាល​លើ​គ្រែ​ដោយ​ទឹក​មុខ​ញញឹម ដោយត្រៀមខ្លួន​ដើម្បី​សួរ​រោគសញ្ញា។ ក្នុង​នោះ​ភាគី​ខាង​តារា​កំប្លែង Mum Jokmok បាន​ឆ្លើយ​តប​ថា​ លោក​បាក់​ឆ្អឹង​ជំនី បាក់មុខ បាក់​ខ្ទង់​ច្រមុះ បាក់​ម្រាម​ដៃ​តូច និយាយ​រួម​គឺ​គ្រប់​សរីរាង្គ​គឺ​ខូច​គ្រប់​យ៉ាង។

ជាមួយគ្នានេះដែរ​ កូនស្រីរបស់លោកបានបង្ហោះរូបភាពជាវីដេអូ Call ដើម្បីផ្ញើការលើក​ទឹកចិត្តដល់​ឪពុក​របស់នាង​ដោយនិយាយថា “គាត់បានបាក់ឆ្អឹងជំនីពិតប្រាកដមែន ប៉ុន្តែគាត់បែរជារឹងរូសចង់ចេញពីមន្ទីរពេទ្យ​នៅថ្ងៃស្អែក ដូច្នេះខ្ញុំនិងចៅៗព្រមានផងហាមផងថា ចាំជាសះស្បើយសិន”។

ទោះយ៉ាងណា​ ​ក្នុងនោះអ្នកគាំទ្រ​និង​បណ្ដា​មិត្តភ័ក្ដិ​ក្នុង​វិស័យ​សិល្បៈ​បានផ្ញើសារលើកទឹកចិត្តដល់តួឯកប្រុសក្នុងរឿង “ទាសករស្នេហ៍” ឲ្យឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនអាលនឹងវិលត្រលប់មកកាន់វិថីសិល្បៈដូចដើមវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លើកទីមួយ Bella ហ៊ានបញ្ចេញឈុតសិចស៊ីលេចដើមទ្រូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម