Connect with us

ជីវិតកម្សាន្ដ

ត្រឹម ៦ ថ្ងៃ ភាពយន្ត “ផ្ទះជួលបូជាព្រលឹង” របស់ Weir-Mew រកចំណូលរាប់លានដុល្លារ

បានផុស

នៅ

ភាពយន្តថៃបែបភ័យរន្ធត់និងស៊ើបអង្កេតដោយផ្អែកលើព្រឹត្តិការណ៍ពិត មានចំណងជើងថា “ផ្ទះជួលបូជាព្រលឹងឬ Home For Ren” ត្រឹមរយៈពេល៦ថ្ងៃ​ (គិតត្រឹមថ្ងៃទី១៥)ប៉ុណ្ណោះ​ រក​ចំណូល​បាន​ដល់​ទៅ​៣៥លានបាត (ប្រហែល១,០១៩,៨៥៨ដុល្លារអាមេរិក) ឯណោះ។

ភាពយន្ត​ខ្នាត​ធំ “ផ្ទះជួលបូជាព្រលឹងឬHome For Ren” ផលិតដោយ Widescreen Film និង N8 Studio ចែកចាយ ដោយ GDH 559 ដឹកនាំដោយលោក Sophon Sakdapisit ព្រមទាំង​សម្តែង​ដោយតារាស្រី Nittha Jirayungyurn,Weir Sukollawat និងតារាស្រីជើងចាស់ Penpak Sirikul ដែលចាក់​បញ្ចាំង​លើក​ដំបូង​កាលពី​នៅថ្ងៃទី ០៦ខែមេសា ឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់រឿងបែបលងបន្លាចមួយនេះ និយាយអំពីគូស្វាមីមួយគូដែល​ជួល​ផ្ទះ​គេ។ ប្រពន្ធរបស់តួប្រុស Gavin (Weir ) ដឹងថាអ្នកជួលរបស់ពួកគេ​កំពុងលាក់អ្វីមួយ ក្រោយប្តីរបស់នាងមាន​អាកប្បកិរិយា​ចម្លែកៗ មើល​ទៅ​មាន​អាថ៌កំបាំង ចូលចិត្ត​បាត់​ខ្លួននៅម៉ោង​៤​ទៀបភ្លឺ ហើយ​មាន​ស្នាម​សាក់​រាង​ត្រីកោណ ដែលជាស្នាមសាក់ដូចគ្នាដែលអ្នកជួលមាន។ នៅពេលដែល Gavin ចាប់ផ្តើមចម្លែក Ning ចាប់​ផ្តើម​ឃើញ​គ្រោះ​ថ្នាក់ ហើយនាងហ៊ានធ្វើ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​កូន​ស្រី​របស់​នាង​ពី​សាសនា​ចម្លែក​នេះ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖អាការតារាកំប្លែងថៃ Mum ក្រោយបាក់ឆ្អឹងជំនី ដោយសាររអិលជើងពេលលេងទឹកថ្ងៃបុណ្យចូលឆ្នាំថ្មី

ចុចអាន៖លើកទីមួយ Bella ហ៊ានបញ្ចេញឈុតសិចស៊ីលេចដើមទ្រូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម