Connect with us

ជីវិតកម្សាន្ដ

ពែកមី ហួសចិត្ត ចេញបទ”ចូលឆ្នាំយើងទៅណា” ស្រាប់តែត្រូវបុរសម្នាក់ជេរកប់ៗមាត់

បានផុស

នៅ

តារា​កំប្លែង​នាយ ពែកមី បាន​សម្ដែង​ការ​ហួសចិត្ត​ខ្លាំង ក្រោយ​ច្រៀង​បទ​បែប​កំប្លែង សប្បាយ​លេង សើច នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ក៏​ស្រាប់តែ​ត្រូវ​បាន​បុរស​ម្នាក់​ចេញ​មក​ជេរ​ប្រមាថ​កប់ៗ​មាត់​នៅ​លើ​បណ្ដាញ​សង្គម​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ចម្រៀង​ដែល​ត្រូវ​បាន នាយ ពែកមី ច្រៀង​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​មាន​ចំណងជើង​ថា “​ចូល​ឆ្នាំ​យើង​ទៅ​ណា​”។ ក្នុង​បទ​នេះ​គេ​ឃើញ​តារា​កំប្លែង​នាយ ពែកមី ច្រៀង​មាន​លក្ខណៈ​បែប​សប្បាយៗ រួម​បញ្ចូល​ភ្លេង​យ៉ាង​ពីរោះ។ ប៉ុន្តែ​រឿង​ដែល​ហួសចិត្ត​គឺ​មាន​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​មួយ ធ្វើការ​រិះគន់​នាយ ពែកមី ដោយ​មិន​សំចៃ​មាត់​ឡើយ។

តារា​កំប្លែង​មាន​ដើមកំណើត​ពី​ទឹកដី នៃ​ខេត្ត​ស្វាយរៀង នាយ ពែកមី បង្ហោះ​សារ​បែបនេះ​ថា បទ​”​ចូលឆ្នាំ​យើង​ទៅ​ណា” អាប៉ិ​នេះ​ខម​មិន​ថា ខ្ញុំ ……។ បទ​ច្រៀង​លេង​ឲ្យ​បងប្អូន​បាន​សើច​សប្បាយ កំប្លែងៗ អរគុណ​បងប្អូន​ដែល​គាំទ្រ។ ការ​លើក​ឡើង​របស់​នាយ ពែកមី នេះ បាន​ធ្វើឡើង បន្ទាប់ពី​មាន​ការ​រិះគន់​ថា អានេះ​ខំ​ផឹក​ឈឺ​ស្គម​ជិត​ងាប់​ប៉ុណ្ណឹង​ហើយ មក​ឆ្លៀត​ច្រៀង​បទ​ឆ្កួតៗ ឡប់ៗ ចឹង​ទៀត។

ជាមួយគ្នា នៃ​ការ​បង្ហោះ​របស់​សាមីខ្លួន នាយ ពែកមី នេះ​ដែរ ភ្លាមៗ​នោះ មាន​អ្នកគាំទ្រ​លោក​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ដែរ​ថា កុំ​ខ្វល់​ពូ ពែកមី គាត់​កើតរោគ​អាឡ័កស៊ី​ហើយ សំខាន់​ចេញ​មួយ​បទ​ហ្នឹង បងប្អូន​ខ្ញុំ និង​ខ្ញុំ គាំទ្រ​ស្រលាញ់​ពេញចិត្ត​មួយ​បទ​នេះ​ខ្លាំង។ រីឯ​ខ្លះ​ទៀត​បាន​និយាយ​ដែរ​ថា ធម្មតា​ទេ​បង​រឿង​ដែល​យើង​ធ្វើ​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់រូប​បានទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម