Connect with us

ជីវិតកម្សាន្ដ

Leonardo DiCaprio លួចមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូដ Irina Shayk

បានផុស

នៅ

កាលពីចុងសប្តាហ៍មុន អ្នកគាំទ្របានចាប់បានលោក Leonardo DiCaprio នៅក្នុងមហោស្របប្រគំតន្ត្រីដ៏ល្បី Coachella 2023 គួរឲ្យកត់សម្គាល់នោះ តារាសម្តែងរូបនេះបានអមដំណើរតារាម៉ូដែល Irina Shayk នាងធ្លាប់ទំនាក់ទំនងស្នេហាជាមួយភ័ក្ដស្និទ្ធស្នាលរបស់លោកគឺតារាសម្តែង Bradley Cooper ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមហោស្រពតន្ត្រីនេះតារាសម្តែង Leonardo DiCaprio បានបង្ហាញខ្លួនក្នុងសំលៀកបំពាក់សាមញ្ញអាវយឺត ពណ៌ខ្មៅ និងមួកខ្មៅ ដើម្បីកុំឱ្យទាក់ទាញចំណាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ ដោយអ្នកគាំទ្រនៅតែចំណាំលោកបាន ដោយតារាសម្តែងរូបនេះឈររាំជាមួយតារាម៉ូដែល Irina Shayk និងមិត្តរបស់នាង គឺតារាម៉ូដែល Stella Maxwell ។

តារាបង្ហាញម៉ូដ Irina Shayk Irina Shayk គឺជាអតីតមិត្តស្រីរបស់តារាសម្តែង Bradley Cooper ដោយអ្នកទាំងពីរមានកូនស្រីអាយុ ៦ ឆ្នាំម្នាក់ឈ្មោះ Lea ។ ក្នុងឆ្នាំ ២០១៩ អ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៤ ឆ្នាំ ប៉ុន្តែនៅតែរក្សាទំនាកទំនងជិតស្និទ្ធដើម្បីមើលថែកូន។

ទន្ទឹមនឹងនេះតារាសម្តែង Bradley Cooper គឺជាមិត្តភ័ក្ដស្និទ្ធស្នាលម្នាក់របស់លោក Leonardo DiC aprio ។ លោកបានចូលរួមកម្មវិធីខួបកំណើតរបស់ Leo ម្តងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នេះបាន ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញតួរឯកប្រុសក្នុងរឿងTitanic រូបនេះស្និទ្ធស្នាលជា មួយអតីតមិត្តស្រីរបស់មិត្តភ័ក្ដលោក។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ទាំងតារាសម្តែង Leonardo DiCaprio តារាម៉ូដែល Irina Shayk បានរក្សាភាពស្ងប់ស្ងាត់ ចំពោះពាក្យចចាមអារ៉ាមស្នេហារបស់ពួកគេ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តម្លៃកាបូបស្ពាយប្រចាំថ្ងៃ ៤ ប្រភេទ ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម