ជីវិតកម្សាន្ដ
ទម្លាយម៉ាកគ្រីមលាបមុខដែលតារាស្រីអន្តរជាតិជួរមុខជាច្រើន កំពុងញៀនដល់ថ្នាក់ខ្វះមិនបាន
គ្រីមលាបមុខដែលយើងនឹងលើកយកមកនិយាយគឺជាសំណព្វចិត្តរបស់តារាស្រីជួរមុខដូចជា Kim Kardashian, Victoria Beckham, Hailey Bieber, Meghan Markle, និង Margot Robbie គ្រាន់តែបញ្ចេញឈ្មោះអ្នកប្រើក៏ដឹងថាជាផលិតផលគុណភាពខ្ពស់ដែរ ។
ផលិតផលនោះជាម៉ាក Augustinus Bader មានចំណុះ ៥០ មីលីលីត្រ វេចខ្ចប់ក្នុងដបពណ៌ខៀវលក់ក្រោមតម្លៃ ៩២ ដុល្លារដែលថ្លៃខ្លាំងគួរសមសម្រាប់អ្នកមានជីវភាពមធ្យម និងត្រូវអ្នកប្រើប្រាស់ផ្ដល់ផ្កាយឲ្យដល់ទៅ ៤.៨ លើ ៥ ឯណោះ ។
អ្នកប្រើប្រាស់បាននិយាយថាវាជាគ្រីមវេទមន្ត និងជាឡេផ្ដល់សំណើមល្អបំផុតដែលពួកគេមិនធ្លាប់ប្រើពីមុនមក ថែមទាំងមានសមត្ថភាពជំនួយស្បែកឲ្យក្មេងជាងវ័យខុសពីផលិតផលធម្មតាទៀតផង ។
ជាមួយគ្នានេះដែរមានអតិថិជនម្នាក់និយាយថា “ខ្ញុំទើបតែប្រើឡេផ្ដល់សំណើមនេះទេ ហើយវាធ្វើឲ្យមុខខ្ញុំក្មេងជាងវ័យពិតមែន ខ្ញុំសង្ឃឹមថាវាមិនមានតម្លៃថ្លៃប៉ុន្តែវាសក្ដិសមនឹងតម្លៃគ្រប់សេនតែម្ដង” ។
ជាពិសេសសម្រាប់មនុស្សចាស់វ័យ ៧២ ឆ្នាំក៏អាចទទួលប្រសិទ្ធភាពពីគ្រីមខាងលើនេះបានដែរ លោកយាយម្នាក់ជាអ្នកប្រើប្រាស់មានប្រសាសន៍ថា គាត់ធ្លាប់ប្រើផលិតផលជាច្រើនមកហើយទើបតែជួបគ្រីមនេះទេដែលជួយកាត់បន្ថយស្នាមអុចខ្មៅលឿនជាងគេ មួយវិញទៀតគាត់ហាក់បីដូចជាទទួលបានការសរសើរចំពោះស្បែកមួយរយៈក្រោយគួរឲ្យកត់សម្គាល់តែម្ដង ។
សូមបញ្ជាក់ដែរថាគ្រីម AB គឺជាឡេផ្ដល់សំណើមប្រើពេលយប់និងពេលថ្ងៃដើម្បីកាត់បន្ថយស្នាមអុចខ្មៅ ភាពជ្រីវជ្រួញ និងការពារស្បែកមិនឲ្យចាស់ជាងវ័យយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តម្លៃកាបូបស្ពាយប្រចាំថ្ងៃ ៤ ប្រភេទ ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត