Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតកូរ៉េ រិះគន់ឈុតស្រើបស្រាលរបស់ HyunA ពេលសម្ដែងនៅថៃ

បានផុស

នៅ

ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WATERBOMB នៅ​ទីក្រុង​បាងកក តារាស្រីសិចស៊ី HyunA បានក្លាយ​ជាប្រធានបទក្តៅនៅលើ​ទំព័រ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​កូរ៉េ ដោយសារ​តែ​នាង​ស្លៀកពាក់​មិន​សម​ភ្នែកអ្នកនៅទី​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ស្រី​​ K-pop រូបនេះបានក្លាយជា​ជា​សិល្បករ​មួយ​រូប​ដែលត្រូវបានគេអញ្ញើញឲ្យ​ចូល​រួម​ព្រឹត្តិការណ៍ WATERBOMB ក្នុង​​ទីក្រុង​បាងកក ​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំថ្មីកន្លង​មក។ នៅក្នុងព្រឹត្តិការណ៍នោះ HyunA បានជ្រើសស្លៀកឈុត​សិចស៊ីខ្លាំង​ហួសហេតុ​ និង​មិន​សម​ជាតារាចម្រៀង K-pop នោះទេ។

យ៉ាងណាមិញ ឈុតដែលបានស្លៀកឡើងឆាក​បាន​ក្លាយ​ជា​ប្រធានបទក្តៅនៅលើ​ទំព័រប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កូរ៉េដោយមានអ្នកនិយម​លេង​អ៊ីនធឺណិត​ផ្សេងៗគ្នាបញ្ចេញមតិរបស់ពួកគេ​អំពី​បញ្ហានេះ រួម​ទាំងអ្នកចូលចិត្ត និងមិនចូលចិត្ត ហើយ​ទស្សនិកជនខ្លះទៀត​បង្ហាញអារម្មណ៍តក់ស្លុត​ សឹងមិនជឿភ្នែកខ្លួនឯងថែមទៀត។

ជាមួយគ្នានោះដែរ មហាជនកូរ៉េខ្លះបានយល់ស្របនឹងឈុតដោយថា “ត្រលប់មកវិញ Hyuna ១៣ឆ្នាំមុន ”, “Hyuna គឺល្អបំផុតក្នុងអំឡុងពេលនេះហើយ “, “នាងស្អាតមិនថានាងធ្វើអ្វី”, “នាងដូចជាម៉ាដូណា ហឹរណាស់”, “HyunA អ្នកស្អាតណាស់” ខណៈមួយចំនួនទៀតបញ្ចេញមតិថា “ហេតុអ្វីបានជានាងធ្វើដូច្នេះ? ឈុតនេះមិនសមនឹងនាងស្លៀកក្នុងនៅក្នុងប្រទេសថៃនោះទេ”។

ទោះយ៉ាងណានេះមិនមែនជាលើកទីមួយទេសម្រាប់ Hyuna ដែលនាងបង្ហាញខ្លួនក្នុងសំលៀកបំពាក់សិចស៊ីហួសហេតុបែបនេះ។ ជារឿយៗនាងតែងទទួលការរិះគន់រឿងស្លៀកពាក់ជាញឹកញាប់ ខណៈតារាស្រី K-pop រូបនេះមិនបានខ្វល់ខ្វាយនឹងមតិមហាជនសូម្បីតែបន្តិចណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្បិតថាមានកូនពីរនាក់ក្ដី តែសម្រស់ Kim TaeHee ស៊ីដាច់រលកក្រោយ

ចុចអាន៖BLACKPINK ឆ្លើយតបពាក្យចចាមអារ៉ាមរឿងរំសាយក្រុម ហើយអាចបន្តកុងត្រាជាមួយ YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម